Chef Jessica បង្ហោះសារសោកសៅ១ឃ្លា ក្រោយទទួលដំណឹងថា Chef រិទ្ធី ដែលជាដៃគូការងារដ៏ល្អទទួលមរណៈភាព
កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ មហាជនជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា លោក ស៊ូ សោភណ្ឌរិទ្ធី ដែលជាគណៈកម្មការដ៏ល្បីមួយរូបនៅក្នុងកម្មវិធី Master Chef Khmer បានទទួលមរណៈភាព។ មរណៈភាពរបស់លោក ស៊ូ សោភណ្ឌរិទ្ធី ត្រូវបានគេបញ្ជាក់អោយដឹងថា គាត់មានជំងឺ ហើយបច្ចុប្បន្នសពរបស់លោកត្រូវបានតំកល់ធ្វើបុណ្យនៅបុរីសែនសុខក្រាំងធ្នង់ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយទទួលដំណឹងសោកសៅនេះ គណៈកម្មការ អេលីត សិទ្ធថាវវ៉ាត់ ហៅ Jessica បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកថា “តាំងនាមខ្ញុំដែលជាដៃគូរនៅក្នុងកម្មវិធីដ៏ល្បីប្រចាំប្រទេសខ្មែរ ដែលជាកម្មវិធី MasterChef Khmer ជា Judge Jessica សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ បងប្រុសរិទ្ធី (Chef Rithy) ដែលបានលាចាកលោកកាលពីយប់មិញនេះ គាត់ប្រៀបដូចជាគ្រូ ជាបង ជាដៃគូរការងារដ៏ល្អ ហេីយក៏ជា Chef មួយរូបដែលមានសម្ថភាពខ្ពស់ផងដែល ប្អូនសូមអោយបងទៅកាន់សុគតិភព ហេីយសូមបួងសួងដល់បងបេីមានជាតិក្រោយពិតសូមកុំអោយបងដូចជាតិនេះអី សូមអោយមានសុខភាពល្អព្រមទាំងអាយុវែងផងដែរ 🙏🏻🙏🏻🙏🏻ប្អូនពិតជាសោកស្តាយខ្លាំងណាស់ចំពោះការបាត់បង់រូបបងប្រៀបដូចជាការបង់ធនធានមនុស្សដែលមានសម្ថភាពដ៏ល្អមួយរូប ជាចុងក្រោយបងរិទ្ធីនៅតែស្ថិតក្នុងការចងចាំប្អូន និងប្រជាពលរដ្ឋទូទាំងប្រទេស។ YOU WILL ALWAYS BE IN OUR HEARTS 🙏🏻”៕

