ព័ត៌មានជាតិ

លាហើយ លារហូត! Chef ណារ៉ាបង្ហោះសារជូនដំណើរចុងក្រោយដល់ Chef រិទ្ធី ដែលបានលាចាកលោកទៅ

BY
Khmernote Media
October 21, 2020

កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ មហាជនជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ដែល​ជា​គណៈកម្មការ​ដ៏ល្បីមួយរូបនៅ​ក្នុង​កម្មវិធី Master Chef Khmer បានទទួលមរណៈភាព។ មរណៈភាពរបស់លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ត្រូវបានគេបញ្ជាក់អោយដឹងថា គាត់មានជំងឺសួតធ្ងន់ធ្ងរ ហើយបច្ចុប្បន្នសពរបស់លោកត្រូវបានតំកល់ធ្វើបុណ្យនៅបុរីសែនសុខក្រាំងធ្នង់ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយទទួលដំណឹងសោកសៅនេះ លោក រិន ណារ៉ា ដែលជាគណៈកម្មការម្នាក់ក្នុងកម្មវិធី Master Chef Khmer បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកថា “ប្អូនសុំជូនដំណើរបងប្រុសត្រឹមនឹង!បើមានជាតិក្រោយពិតសូមកុំអោយបងអាយុខ្លីដូចជាតិនេះទៀត! Chef រិទ្ធី ជាបងម្នាក់ ជាគ្រូម្នាក់ ជាដៃគូរដ៍ល្អម្នាក់ក្នុងការធ្វើការក្នុងកម្មវិធីMaster chef Khmer! លា ហើយបង លារហូតហើយបង😭😭😭”៕

Share This Post: