ព័ត៌មានជាតិ

ក្រុមគ្រួសារ Chef រិទ្ធីបដិសេធថា លោកមិនមែនទទួលមរណភាព ដោយសារជំងឺក្រិនថ្លើម ជំងឺរបេង និងជំងឺសួតនោះទេ គឺលោកទទួលមរណភាព ដោយសារជំងឺ២នេះ

BY
Khmernote Media
October 21, 2020

លោក ស៉ឺ សោ​ភ័ណ្ឌ​រិ​ទ្ធី ដែលត្រូវមហាជនជាច្រើនបានស្គាល់រូបលោកថាជាគណៈកម្មការមួយរូបក្នុងកម្មវិធីប្រកួតចម្អិនម្ហូបដ៏ល្បីឈ្មោះ MasterChef Khmer បានទទួលមរណភាពកាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងអាណិតអាសូរយ៉ាងខ្លាំង។ សពរបស់លោក លោក សុឺ សោភ័ណ្ឌរិទ្ធី ត្រូវបានតម្កល់រៀបចំធ្វើបុណ្យឯគេហដ្ឋាន ស្ថិតនៅក្នុងបុរីមហាខណ្ឌសែនសុខ សង្កាត់ក្រាំងធ្នង់ រាជធានីភ្នំពេញ។

នៅថ្ងៃនេះផងដែរ លោក អ៉ឹម ជីវ៉ា បានចូលរួមបុណ្យសពរបស់ Chef រិទ្ធី ដោយក្នុងនោះក្រុមគ្រួសាររបស់លោកបានបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់លោក គឺមិនមែនស្លាប់ដោយសារជំងឺសួតនោះទេ។ លោក អ៉ឹម ជីវ៉ា បានឲ្យដឹងថា “ក្រុមគ្រួសាររបស់លោកសោភ័ណ្ឌរិទ្ធីហៅឆេបរិទ្ធីគឺគាត់សូមបដិសេធថាស្វាមីរបស់គាត់គឺមិនមែនទទួលមរណភាពដោយសារជំងឺក្រិនថ្លើម ជំងឺរបេង និងជំងឺសួតនោះទេ គឺស្វាមីរបស់គាត់ទទួលមរណភាពដោយសារជំងឺលើសឈាមនិងលើសសម្ពាធស្ករខ្លាំងដូច្នេះសូមបងប្អូនមេត្តាជ្រាបជាដំណឹង។ ដោយក្តីគោរពៈ អុឹម ជីវ៉ារុងរឿង”៕

Share This Post: