PR

សប្បុរសជន និង ក្រុមហ៊ុន ខ្មែរជួយខ្មែរក្នុងគ្រាមានអាសន្ន

BY
Liny Chan
October 21, 2020

ដោយសារអាកាសធាតុបានប្រែប្រួលយ៉ាងខ្លាំងនាពេលបច្ចុប្បន្នបណ្តាលអោយប្រទេសកម្ពុជាយើងបានទទួលរង់ ឥទ្ធិពលភ្លៀងធំៗជាបន្តបន្ទាប់ដែលបណ្តាលអោយមានទឹកជំនន់បានវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅដល់បណ្តាលខេត្តនានា និងតំបន់មួយចំនួនធំក្នុងក្រុងភ្នំពេញផងដែរ ជាពិសេសនៅក្នុងខណ្ឌដង្កោរតែម្តង។ ដោយសារតែមានជនលិចដោយទឹកជាបន្តបន្ទាប់បណ្តាលអោយមានការខូចខាត បាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនយើងមួយចំនួនធំផងដែរ។ ទន្ទឹមនឹងប្រជាជនកម្ពុជាកំពុងរង់ការខ្វះខាត់យ៉ាងខ្លាំង និងត្រូវការយ៉ាងខ្លាំងនូវស្បៀងអាហារ សំភារៈប្រើប្រាស់ដែលចាំបាច់ ក្នុងកាលៈទេសៈនេះ។

ស្របពេលដែលប្រជាជនមានការខ្វះខាត់យើងសង្កេតឃើញមានសប្បុរសជន និងក្រុមហ៊ុនមួយចំនួនបានចេញមុខជួយជាច្រើនផងដែរ ក្នុងក៏មានភោជនីយដ្ឋានផាកកាហ្វេផងដែលបាននាំជាភេសជ្ជៈជាកាហ្វេភ្នំពេញទៅចែកជូនអោយប្រជាជន និងបងប្អូនកំលាំងជួយសង្រ្គោះជួរមុខដែលបានចុះជួយប្រជាជនក្នុងតំបន់ដែលជនលិច។

Share This Post: