ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឡានដឹកដីបុកម៉ូតូអូសទាំងមនុស្សទៅបុកផ្ទប់ឡានដឹកឥដ្ឋមួយគ្រឿងទៀត បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម

    BY Khmernote Media October 23, 2020
    ឡានដឹកដីបុកម៉ូតូអូសទាំងមនុស្សទៅបុកផ្ទប់ឡានដឹកឥដ្ឋមួយគ្រឿងទៀត បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម

    ភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយឡានដឹកដីបុកជាមួយម៉ូតូអូសទាំងមនុស្សទៅបុកផ្ទប់រថយន្តធុនធំដឹកឥដ្ឋមួយគ្រឿងទៀត ដែលចតទុកចោលលើចិញ្ចើមផ្លូវបណ្តាលអោយភាគីម៉ូតូស្លាប់យ៉ាងអាណោចអាធ័មកៀបជាប់រថយន្តទាំងពីរគ្រឿងតែម្ដង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1I-3960 ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៧:១០នាទីព្រឹកព្រលឹម ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០នេះ តាមផ្លូវព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ព្រៃស សហការជាមួយជំនាញផ្នែកវាស់វែងចរាចរណ៍ខណ្ឌដង្កោ បានចុះទៅធ្វើការតាមជំនាញ និងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ កុំអោយមានការកកស្ទះដល់អ្នកដំណើរដ៏ទៃទៀតផងដែរ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: