ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Galaxy S9 និង S9 Plus ស្រោបមាសសុទ្ធ ឯតម្លៃវិញកប់តែម្តង

    BY Khmernote Media June 15, 2018
    Galaxy S9 និង S9 Plus ស្រោបមាសសុទ្ធ ឯតម្លៃវិញកប់តែម្តង

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Truly Exquisite បានដាក់បង្ហាញស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ដែលស្រោបទៅដោយមាសសុទ្ធ 24 ការ៉ាត់, 18 ការ៉ាត់, ផ្លាទីន ថែមទៀតផង តាមជម្រើសដែលអតិថិជនចង់បាន។ មិនត្រឹមតែស្រោបមាសនៅផ្នែកខាងក្រោមប៉ុណ្ណោះទេ យើងក៏អាចយករូបក្បាច់ខាងក្រោយជាមួយនឹងរូបសត្វខ្លា តោ ឬនាគក៏បាន ឬក៏អាចដាក់រូបតាមឆ្នាំកំណើតរបស់យើងក៏បានផងដែរ។

    ក្រុមហ៊ុនក៏បានអះអាងដែរថា បច្ចេកវិទ្យាសាកថ្មឥតខ្សែ (wireless charge) នៅតែដំណើរការបានល្អ បើទោះបីជាទូរស័ព្ទទាំងនោះស្រោបមាសក៏ដោយ។ ស្មាតហ្វូនស្រោបមាសទាំងនេះមានតម្លៃចាប់ពី £2,300 (ប្រហែល 3,050 ដុល្លារ) ដល់ £3,800 (ប្រហែល 5,040 ដុល្លារ) ក្នុងមួយគ្រឿង ហើយមានទាំងម៉ូដែលប្រើស៊ីម1 និងប្រើស៊ីម2៕

    អត្ថបទ៖ ឌី
    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay