ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ២នាក់ជីដូននិងចៅ ជិះកង់បីត្រលប់មកផ្ទះវិញ តែតៃកុងកង់បីជិះលឿនពេកចាក់គួរគេចម៉ូតូ ផ្អៀងធ្លាក់ជីដូនលើថ្នល់ ហើយត្រូវកង់បីក្រឡាប់ពីលើ បណ្តាលឲ្យស្លាប់ បន្សល់ទុកចៅស្រីកំសត់នៅម្នាក់ឯង

    BY Khmernote Media October 24, 2020
    ២នាក់ជីដូននិងចៅ ជិះកង់បីត្រលប់មកផ្ទះវិញ តែតៃកុងកង់បីជិះលឿនពេកចាក់គួរគេចម៉ូតូ ផ្អៀងធ្លាក់ជីដូនលើថ្នល់ ហើយត្រូវកង់បីក្រឡាប់ពីលើ បណ្តាលឲ្យស្លាប់ បន្សល់ទុកចៅស្រីកំសត់នៅម្នាក់ឯង

    រាជធានីភ្នំពេញ ៖ អាណោចអាធ័មណាស់! ស្ត្រីម្នាក់នាំចៅស្រីអាយុជាង១ខួប ទៅលេងផ្ទះបងប្អូន លុះពេលត្រលប់មកវិញជិះកង់បីឥណ្ឌាមួយគឿងក្នុងល្បឿនលឿនចាក់គួរគេចម៉ូតូ បណ្ដាលឲ្យផ្អៀងធ្លាក់ស្ត្រីជាជីដូនលើថ្នល់ ហើយត្រូវកង់បីក្រឡាប់ពីលើបណ្ដាលឲ្យមុតចំក ដេកស្លាប់ក្នុងថ្លុកឈាម និងបន្សល់ចៅស្រីអាយុជាង១ខួបខ្លួនប្រាណប្រលាក់សុទ្ធតែឈាមជីដូន ត្រូវបានសមត្ថកិច្ចជួយថែទាំបណ្ដោះអាសន្ន ចំណែកកង់បីដែលក្រឡាប់នោះក៏ខ្ទាតទៅបុកប៉ះម៉ូតូ TODAY មួយគ្រឿងទៀតបណ្ដាលឲ្យដួលរងរបួសស្រាលផងដែរ ។

    សេចក្ដីរាយការណ៍បឋមបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅនាម៉ោងជាង៥ល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ នៅត្រងចំណុចជិតស្នាក់ការភូមិឬស្សី ផ្លូវបេតុង ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    ភ្លាមៗនោះ កម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានឃាត់ខ្លួនមនុស្ស២នាក់ ដោយម្នាក់ជាអ្នកបើកបរម៉ូតូ និងម្នាក់ទៀតជាអ្នកបើកបរកង់បីឥណ្ឌា យកទៅសាកសួរនាំផងដែរ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: