គ្រឿងញៀនច្រើនណាស់! ចេះសមត្ថកិច្ចបង្ក្រាបទាន់ កុំអីមិនដឹងចែកចាយដល់ណាខ្លះទេ
ខេត្តស្ទឹងត្រែង៖ កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ កម្លាំងការពារព្រំដែន នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅតាមផ្លូវខ្សែបន្ទាត់ព្រំដែននៅចំណុចចន្លោះបង្គោលព្រំដែនកម្ពុជាឡាវ លេខ ០៣៤-០៣៥ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

កម្លាំងប្រតិបត្តិការ បានបញ្ជាក់ថា ពេលយប់កម្លាំងព្រំដែនតែងចុះប្រតិបត្តិការជាប្រចាំទើបនៅវេលាម៉ោង៣ទៀបភ្លឺក៍ប្រទះឃើញម៉ូតូ បើកពេលយប់ហើយក៍ហៅធ្វើការឆែកឆេរ តែម្ចាស់ម៉ូតូទុកម៉ូតូចោលរត់ចូលព្រៃបាត់។ ករណីនេះយើងទៅធ្វើការត្រួតពិនិតម៉ូតូនោះមានឥវ៉ាន់ច្រកការុងពណ៌លឿងចំនួន២ និងពិនិត្យមើលឃើញគ្រឿងញៀនសរុបចំនួន៤២កញ្ចប់ ។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉នមេបញ្ជាការតំបន់ប្រតិបត្តិការសឹងស្ទឹងត្រែង បានចាត់ទុកថា នេះជាអំពើល្មើសច្បាប់ដែលក្រុមឧក្រិដ្ឋជនហ៊ានប្រព្រឹត្តនាំចូលពីប្រទេសឡាវមក ។ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការស្មើឱ្យនាយទាហាន និងពលទាហាន ត្រូវពង្រឹងកិច្ចទំនាក់ទំនងជាមួយកម្លាំងទាំងអស់ នៅតាមព្រំដែន រួមមានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងពាក់ព័ន្ធផ្សេងៗទៀត បន្តរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពព្រំដែន ឲ្យបានល្អ ជាពិសេសការងារបង្ក្រាបការជួញដូរគ្រឿងញៀននេះ ។
សូមបញ្ជាក់ថា ថ្នាំញៀនទាំង៤២កញ្ចប់នេះសមត្ថកិច្ចជំនាញបានធ្វើការថ្លឹងមានចំនួនសរុបជាង៤១គីឡូក្រាម (៤១.៨៦២៣ ក្រាម )និងរៀបចំចាត់ចែងទៅតាមនិតិវិធី៕
