ព័ត៌មានជាតិ
ស្ត្រីម្នាក់ឈឺពោះសម្រាលកូននៅពាក់កណ្តាលស្ពានកោះកុង សំណាងសម្រាលជោគជ័យសុខភាពល្អទាំងម្តាយ និងទារក
BY Khmernote Media
October 24, 2020
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ មន្ទីរពេទ្យខេត្តកោះកុង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ មានស្ត្រីម្នាក់ឈ្មោះ វុធ ចិន្តា មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បានឈឺពោះសម្រាលកូននៅលើស្ពានកោះកុង ភ្លាមៗក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានចុះទៅជួយសង្គ្រោះ និងសម្រាលកូននៅលើស្ពានកោះកុងបានដោយជោគជ័យ បន្ទាប់មកក៏បានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យខេត្តកោះកុង ដើម្បីថែទាំសុខភាពបន្ត ៕




ប្រភព៖ មន្ទីរពេទ្យខេត្តកោះកុង