ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចិនទិញដីជាច្រើនរយហិកតានៅខេត្តកំពត ដើម្បីវិនិយោគ ស្រាប់តែត្រូវមន្ត្រីទាហានម្នាក់ឈូសឆាយយកដីគាត់អស់ខ្ទេច

    BY Khmernote Media October 24, 2020
    ចិនទិញដីជាច្រើនរយហិកតានៅខេត្តកំពត ដើម្បីវិនិយោគ ស្រាប់តែត្រូវមន្ត្រីទាហានម្នាក់ឈូសឆាយយកដីគាត់អស់ខ្ទេច

    យោងតាមការបញ្ជាក់ពីឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្រុមហ៊ុនចិនមួយនេះបានទទួលការអនុញ្ញាត្តិអោយវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពត ស្របតាមគោលនយោបាយ ខ្សែរក្រវ៉ាត់មួយផ្លូវមួយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ។ តាមការរៀបរាប់ជំហ៊ានដំបូង​ គឺតំណាងក្រុមហ៊ុនបានរៀបចំទិញដីបានជាច្រេីនរយហិកតា​នៅ ខេត្តកំពត ដោយបានចំណាយប្រាក់អស់រាប់សិបលានដុល្លាអាមេរិក ប៉ុន្តែក្រោយមកក៏មានមន្រ្តីជាទាហានម្នាក់បានឈូសឆាយយកដីគាត់។ ពេលនេះភាគីចិនយំក៏មិនចេញ​ ព្រោះអស់ដីជាច្រេីនរយហិកតា ខាតបង់លុយជាច្រើនលានដុល្លាអាមេរិក ហេីយលុយ ដែលយកមកទិញដីនេះគឺជាលុយក្រុមហ៊ុនរដ្ឋចិន។

    បេីយកដីមិនបានវិញទេ​ ពេលវិលទៅចិនវិញគឺប្រឈមនឹងជាប់គុកទៀផង។ ពេលនេះគាត់បានមកជួបខ្ញុំហេីយ​ ខ្ញុំកំពុងពិនិត្យករណីមួយនេះ​ ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

    Share This Post: