សិល្បៈ

ក្តៅស្លឹកត្រចៀកពេក អាចារ្យធំ Live វីដេអូព្រលះអ្នកយកបទ “បាយខុនចងដៃ” ទៅ remix ដូចភ្លេងក្នុងក្លឹប និងអាចារ្យការរាំញាក់ញ័រ ធ្វើឲ្យខូចវប្បធម៌ខ្មែរ (មានវីដេអូ)

BY
Khmernote Media
October 24, 2020

កាលពីពេលថ្មីៗនេះ មានការចែកចាយយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងខ្សែវីដេអូថ្មីមួយបង្ហាញពីទិដ្ឋភាពនៅក្នុងពិធីមង្គលការមួយបានយកភ្លេងបាយខុនចងដៃ ទៅ remix បែបញាក់កន្ត្រាក់អារម្មណ៍ដូចភ្លេងនៅក្នុងក្លឹបកម្សាន្ត ចំណែកឯអាចារ្យការវិញបញ្ចេញក្បាច់រាំញាក់ញ័រ ខុសប្រាសចាកពីវប្បធម៌បុរាណរបស់ខ្មែរ ដែលធ្វើឲ្យមហាជនជាច្រើនបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃ មិនគួរណាយកវប្បធម៌មកលេងសើចបែបនេះ។

ដោយសារតែមើលឃើញភាពមិនត្រឹមត្រូវប្រាសចាកខុសពីទំរង់ដើមវប្បធម៌បុរាណខ្មែរបែបនេះ នៅមុននេះបន្តិចអាចារ្យធំ ដែលត្រូវបានបងប្អូនប្រជាពលរដ្ឋជាច្រើនស្គាល់ថា ជាអ្នកស្រលាញ់វប្បធម៌មួយរូប បានបង្ហោះវីដេអូព្រលះអ្នកយកបទ បាយខុនចងដៃ ទៅ remix បែបញាក់កន្ត្រាក់ដូចភ្លេងនៅក្នុងក្លឹប និងជាពិសេសនោះគឺអាចារ្យការ ដែលរាំញាក់ញ័រនៅក្នុងពិធីមង្គលការមិនដឹងខ្យល់អីរូបនោះ។ ចង់ដឹងថា អាចារ្យធំ និយាយអ្វីខ្លះ? ទស្សនាវីដេអូខាងក្រោម៖

Share This Post: