ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រយ័ត្ន! ឥទ្ធិពលព្យុះទី១៨ នឹងធ្វើឲ្យតំបន់ទាំងនេះនៅកម្ពុជាអាចមានភ្លៀងធ្លាក់ច្រើននៅថ្ងៃទី២៨-២៩ ខែតុលា ខាងមុខ

    BY Khmernote Media October 25, 2020
    សូមប្រយ័ត្ន! ឥទ្ធិពលព្យុះទី១៨ នឹងធ្វើឲ្យតំបន់ទាំងនេះនៅកម្ពុជាអាចមានភ្លៀងធ្លាក់ច្រើននៅថ្ងៃទី២៨-២៩ ខែតុលា ខាងមុខ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ វិសម្ពាធមួយ ដែលបានកើតឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើតកៀកនឹងប្រទេសហ្វីលីពីន បានវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី១៨ ឈ្មោះ ម៉ូឡាវ ដោយដើរចូលទៅភាគកណ្តាលប្រទេសហ្វីលីពីន។ តាមការព្យាករណ ព្យុះនេះនឹងបង្កើនឥទ្ធិពលជាលំដាប់ នៅពេលធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន រួចចូលមកក្នុងសមុទ្រចិនខាងត្បូងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ហើយបានថមថយឥទ្ធិពលនៅពេលចូលមកដល់ប្រទេសវៀតណាម ត្រង់ម្តុំចំណុចក្វាងងៃ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ រួចបន្តដំណើរចូលលើតំបន់ប៉ាសុងរបស់ប្រទេសឡាវ ដោយថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាប នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

    លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ មានស្ថានភាពដូចខាងក្រោម៖

    + បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន រួមមានខេត្ត រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ អាចមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយនឹងខ្យល់ខ្លាំង

    + បណ្តាខេត្តនៅតំបន់វាលទំនាប រួមមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង អាចមានភ្លៀងធ្លាក់ច្រើន៕

    Share This Post: