ព័ត៌មានជាតិ
ជួួយស៊ែរអោយឃើញដល់ម្ចាស់ផង! អធិការដ្ឋាននគរបាលខណ្ឌកំបូល ប្រកាសស្វែងរកម្ចាស់រថយន្ត ដែលបានជ្រុះស្លាកលេខនៅតាមបណ្តោយផ្លូវជាតិលេខ៤
BY Khmernote Media
October 25, 2020
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នេះ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការប្រកាសនៅតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីស្វែងរកម្ចាស់ស្លាកលេខរថយន្តជាច្រើន ដែលបានជ្រុះបាត់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលខណ្ឌកំបូល បានឲ្យដឹងថា សូមប្រកាសម្ចាស់រថយន្ត ស្លាកលេខរថយន្ត ដែលបានជ្រុះនៅតាមបណ្ដោយផ្លូវជាតិលេខ៤ មុខបុរីញូវថោន , អាចមកទទួលយកវិញបាន។ ដូច្នេះប្រសិនបើម្ចាស់រថយន្តបានឃើញស្លាកលេខរបស់ខ្លួន សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 092 400 406 មន្រ្តីប៉ុស្តិ៍កន្ទោក និង 071 555 5527 (ផ្នែកសេនាធិកា)៕
