ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឲ្យដំណើរការបណ្តោះអាសន្ន ផ្លូវក្រោមដីចោមចៅ ចាប់ពីថ្ងៃនេះតទៅ
BY Khmernote Media
October 26, 2020
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានធ្វើការប្រកាសជាសាធារណៈដាក់ឲ្យដំណើរការបណ្តោះអាសន្ននូវផ្លូវក្រោមដីចោមចៅ ។

គួរបញ្ជាក់ផងដែរថា ផ្លូវក្រោមដីចោមចៅគឺជាផ្លូវតភ្ជាប់ចរាចរ ពីផ្លូវជាតិលេខ ៤ ទៅមហាវិថីសហព័ន្ឋរុស្សុី មានប្រវែងសរុប ៤៧០ ម៉ែត្រ ទទឹង ៨.៥ ម៉ែត្រ សម្រាប់ចរាចរឯកទិស ដែលមានចំនួន ២គន្លងរថយន្ត និង ១គន្លងទោចក្រយានយន្ត ។
