ជំនន់ទឹកភ្លៀងដែលបានជន់លិចខណ្ឌដង្កោអស់ជាង១០ថ្ងៃមកហើយនោះ ឥលូវនេះបានស្រកអស់ច្រើនហើយ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្រាប់ខណ្ឌដង្កោ ដែលបានទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងអស់រយៈពេលជាង១០ថ្ងៃមកហើយ តែពេលនេះ ទឹកបានស្រកអស់ជាច្រើនហើយ។ ប្រជាពលរដ្ឋ និងកម្មកររោងចក្រ ចំនួន ៧៧៦នាក់ ត្រូវបានកងកម្លាំងសង្គ្រោះរបស់កងពលតូចលេខ៧០ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ បានជួយដឹកជញ្ជូន ដើម្បីចូលទៅយកសម្ភារៈរបស់ខ្លួនក្នុងរោងចក្រ និងដឹកជញ្ជូនប្រជាពលរដ្ឋមួយចំនួននៅក្នុងផ្ទះរបស់ពួកគាត់ផងដែរ។

សូមជម្រាបថា ខណ្ឌដង្កោ បានទទួលរងការលិចលង់ដោយទឹកជំនន់អស់រយៈពេលជាង១០ថ្ងៃមកហើយ។ តាមរបាយករណ៍ របស់លោក ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលទទួលគ្រប់គ្រង់កងសង្រ្គោះមានប្រសាសន៍ថា សម្រាប់ថ្ងៃនេះ នៅផ្សារព្រែកជ្រៃបានដឹកជញ្ជូន ចំនួន ៦៨ដង ស្មើនឹងប្រជាពលរដ្ឋចំនួន ៧៧៦នាក់។
ការដឹកជញ្ជូននេះដែរ បានធ្វើឡើងតាមរយៈរបាយការណ៍ ដែលទទួលបានពីលោកមេបញ្ជាការងកងពល បានបញ្ជាក់ថា ក្នុងចំណោមមធ្យោបាយសម្រាប់ដឹកជញ្ជូន និងសង្រ្គោះប្រជាពលរដ្ឋនេះ គឺប្រើប្រាស់អូប័រ ចំនួន ១០គ្រឿង និងកម្លាំងប្រមាណ១០០នាក់ ត្រូវបានប្រើប្រាស់សំរាប់ប្រតិបត្តិការជួយសង្រ្គោះនេះ។ លើសពីនេះទៅទៀត សម្រាប់កងកម្លាំងរបស់កងពលតូចលេខ៧០ មិនត្រឹមតែជួយទឹកជំនន់ទេ គឺកន្លងមកកងកម្លាំងបានចុះបេសកកម្មការពារថ្នាក់ដឹកនាំ បានទៅជួយសង្រ្គោះពន្លត់អគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ និងបានចូលរួមការងារមនុស្សធម៌ជាច្រើនទៀតផងដែរ។ ជាពិសេសលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ តែងតែយកចិត្តទុកដាក់ និងសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ហើយក៏បានដាក់បទបញ្ជាភ្លាមៗ នៅពេលប្រជាពលរដ្ឋមានបញ្ហា ដើម្បីដោះស្រាយការលំបាកទាំងនោះ ជូនដល់ពួកគាត់គ្រប់ពេលវេលា។
សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលវិលត្រលប់ទៅកាន់លំនៅដ្ឋានវិញ បន្ទាប់ពីរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងរយៈពេលជាង១០ថ្ងៃមកនេះ ប្រសិនបើបងប្អូនណាមានសត្វល្អិតទិច ឬខាំ អាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទក្រុមសង្គ្រោះ ៧១១ ដើម្បីទទួលការពិនិត្យ និងព្យាបាល ដែលមានលេខដូចខាងក្រោមនេះ៖
1- លោកគ្រូ កែវ សុខា ប្រធានសុខាភិបាលរបស់កងពលតូចលេខ៧០ 097 98 92 963
2- អ្នកគ្រូ ចាប ពុធដាវី 015 60 65 94 និង 097 76 66 276 ប្រធានកងសង្គ្រោះ ៧១១

