PR

ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទា្វរចំហៀង ថ្មី ម៉ូឌែល WW90K54E0UW/ST ផ្តល់ជូនលោកអ្នកនូវភាពងាយស្រួលក្នុងការបោកគក់…!!

BY
Liny Chan
October 26, 2020

(ភ្នំពេញ) ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០៖ ផាសុកភាពក្នុងការរស់នៅគឺជារឿងសំខាន់មួយក្នុងចំណោមរឿងសំខាន់ៗប្រចាំថ្ងៃជាច្រើនដែលបងៗសុភាពនារីស្ត្រីមេផ្ទះសម័យថ្មីតែងតែគិតគូរ និងធ្វើការសម្រេចចិត្តជ្រើសរើសថាតើត្រូវធ្វើបែបណាដើម្បីទទួលបានសេរីភាពនៃការបោកគក់ និងសន្សំបាននូវពេលវេលាសេសសល់ដ៏មមាញឹកប្រចាំថ្ងៃសម្រាប់ខ្លួនឯងផង និងក្រុមគ្រួសារជាទីស្រឡាញ់ផង…!!

ដើម្បីចូលរួមផ្តល់នូវដំណោះស្រាយដ៏ល្អស័ក្តិសមបំផុត និងចូលរួមចំណែកផ្តល់ជូននូវចំណែកសុភមង្គលដែលមិនអាចខ្វះបានក៏ដូចជាស្នាមញញឹមជូនបងៗសុភាពនារីស្ត្រីមេផ្ទះដ៏ទាន់សម័យទាំងអស់…ក្រុមហ៊ុន សាមសុង សូមណែនាំជូនម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទា្វរចំហៀង (Samsung Drum) ថ្មី ដែលបំពាក់កំពូលបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបំផុតក្នុងការបោកគក់គ្រប់សម្លៀកបំពាក់របស់លោកអ្នកឱ្យនៅថ្មីសា្អត…មិនខូចសាច់ក្រណាត់…មិនរួញ…មិនជាប់កំណកសាប៊ូ…មិនរហែក ឬរសាត់សាច់ក្រណាត់…គ្មានសំឡេងរំខាន…សន្សំសំចៃថាមពលអគ្គិសនីខ្ពស់បំផុត និងកម្ចាត់មេរោគបាក់តេរីដែលបង្កឱ្យមានបញ្ហាស្បែកផ្សេងៗបានរហូតដល់ 99.90% ទៀតផង…!

ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទា្វរចំហៀង (Samsung Drum) ថ្មីម៉ូឌែល WW90K54E0UW/ST បំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយដូចជា៖
* Steam Cycles
នេះគឺជាមុខងារបោកដោយចំហាយទឹកក្តៅដែលអាចសម្លាប់មេរោគ, បាក់តេរី, អាឡែកហ្ស៊ីផ្សេងៗបាន 99.90% ល្អបំផុតសម្រាប់សម្លៀកបំពាក់ក្មេង អ្នកងាយអាឡែកហ្សីឬមានប្រតិកម្មស្បែកនិងសម្ភារៈក្នុងបន្ទប់គេងដូចជា ស្រោមខ្នើយ កម្រាលពូក ជាដើម។ល។

* ទ្វារបន្ថែម AddWash
វាគឺជាទ្វារតូចមួយដែលបានបំពាក់បន្ថែមហើយវាមានតួនាទីក្នុងការជួយសម្រួលក្នុងការបន្ថែមខោអាវដែលភ្លេច ឬលោកអ្នកគ្រាន់តែចង់ថែមខោអាវនៅចន្លោះប្រតិបត្តិការណាមួយពេលម៉ាស៊ីនកំពុងដំណើរការដោយគ្មានបញ្ហា ឬគាំងម៉ាស៊ីនបោកឡើយ ដែលជួយសន្សំសំនៃពេលវេលាមិនចាំបាច់រងចាំបោកលើកក្រោយ។

* បច្ចេកវិទ្យា Ecobubble
ជាបច្ចេកវិទ្យាមួយដែលបំលែងសាប៊ូ និងទឹកឱ្យទៅជាពពុះសាប៊ូ ឬហ្វូមមុននឹងធ្វើការបោកគក់។ ពពុះសាប៊ូ ឬហ្វូមដែលបានបង្កើតឡើងដោយបច្ចេកវិទ្យា Eco bubble ដោយរួមបញ្ចូលគ្នានៃកម្លាំងខ្យល់ ទឹក និងពពុះសាប៊ូដែលអាចជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងលឿនជាងទឹកសាប៊ូធម្មតាដល់ទៅ 40 ដង បើទោះបីជាបោកជាមួយទឹកត្រជាក់ក៏ដោយ។ ដូច្នេះហើយបានធ្វើឱ្យសម្លៀកបំពាក់បោកបានស្អាតលើសម៉ាស៊ីនបោកធម្មតា ជាពិសេសមិនមានកំណកសាប៊ូជាប់លើសម្លៀកបំពាក់ឡើយ។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យានេះ ក៏ជួយការពារសម្លៀកបំពាក់មិនឱ្យស្លកពណ៌ដែលជាហេតុធ្វើឱ្យគ្រប់សម្លៀកបំពាក់របស់លោកអ្នកនៅថ្មីបានយូរ។

* Digital Inverter Technology បច្ចេកវិទ្យាអ៊ីនវើទ័រ អ្នកជំនាញខាងសន្សំភ្លើង
ចាប់ពីពេលនេះទៅលោកអ្នកមិនបាច់បារម្ភឡើយចំពោះការចំណាយលើការប្រើប្រាស់ភ្លើង ពីព្រោះ Digital Inverter Technology នឹងជួយសន្សំសំចៃភ្លើងជូនលោកអ្នកបានខ្ពស់បំផុត។ បច្ចេកវិទ្យាដ៏ទំនើបនេះក៏ធ្វើឱ្យម៉ាស៊ីនស្ងាត់ និងមានធានាការប្រើប្រាស់យូរអង្វែងផងដែរ។ អ្វីដែលពិសេសបំផុតគឺក្រុមហ៊ុន សាមសុង ហ៊ានធានាលើ Digital Inverter Motor ជូនអតិថិជនទាំងអស់រហូតដល់ទៅ រយៈពេល 11 ឆ្នាំ។

និយាយទៅមានម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទា្វរចំហៀង (Samsung Drum) ថ្មីម៉ូឌែល WW90K54E0UW/ST អាចធានាជូននូវផាសុកភាពបានទាំងគ្រួសារតែម្តង…! តោះបងៗសុភាពនារីមេផ្ទះដ៏ឆ្លាតវៃសម័យថ្មីនៅគិតដល់ណាទៀត…?

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

* បញ្ជាក់៖ រាល់ការជាវម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល ww90K54E0UW/ST តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកប័ណ្ណធានាផងណា៎…!

Share This Post: