ស្នងការដ្ឋាននគរបានខេត្តព្រះសីហនុ ធ្វើការបំភ្លឺករណីពលរដ្ឋបង្ហោះថា “គ្រាន់តែគាត់ទៅប្តឹងបាត់របស់ មេប៉ូលីសនិងកូនចៅបានព្រួតគ្នា វៃគាត់ដល់ថ្នាក់នឹង”
ខេត្តព្រះសីហនុ៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ គ្រាន់តែឃើញគណនេយ្យហ្វេសប៊ុកខាងលើបង្ហោះភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានដាក់បទបញ្ជារអោយលោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ ចុះទៅស្រាវជ្រាវជាបន្ទាន់ ដោយជាលទ្ធផលបានអោយដឹងថា៖ នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០:០៧នាទី។ ឈ្មោះទឹម ចំរ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកបរ បានទូរស័ព្ទមកឈ្មោះ តាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំបិតត្រាំង ដោយស្តាប់ទូរស័ព្ទមានការភ័ន្តច្រឡំគ្នាធ្វើអោយមានការលើសលួសសម្តីរវាង ឈ្មោះ តាន់ ពិសិដ្ឋ និង ឈ្មោះទឹម ចំរ៉ុង ក៏មានការប្រតាយប្រតប់គ្នាររហូតមានកម្លាំងប្រជាការពារចំនួន ០៤នាក់ចូលមកឃាត់ និងបានវាយទៅលើឈ្មោះ ទឹម ចំរ៉ុង បណ្តាលឲ្យរងរបួសតែម្តង។

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាម នៅចំពោះមុខលោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ភាគីទាំងសង្ខាង បានធ្វើការសម្របសម្រួលគ្នាដោយអោយខាងភាគីលោក តាន់ ពិសិដ្ឋ ធ្វើការសុំទោសទៅកាន់លោក ទឹម ចំរ៉ុង ដែលរងបួស ហើយក៏បានធ្វើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ ហើយភាគីទាំងពីរសន្យាថានឹងមិនប្តឹងផ្តល់ និងស្នើរសុំឲ្យប្រធានអង្គភាពធ្វើការអប់រំណែនាំ កងកម្លាំងដែលបានប្រព្រឹត្តខុសឆ្គងទៅតាមវិន័យកងកម្លាំងហើយមិនមានប្តឹងផ្តល់បន្តចំពោះភាគីបង្ករបន្តទៅតាមផ្លូវច្បាប់ទៀតឡើយ ៕







