ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់បើករថយន្តកូរ៉េដឹកមាន់ ទាំងអត់ងងុយ រេចង្កូតទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកផ្លែឈើរបស់ជីដូម្នាក់ បណ្ដាលឲ្យរងរបួសបញ្ចូនទៅមន្ទីរពេទ្យ

    BY Khmernote Media October 26, 2020
    បុរសម្នាក់បើករថយន្តកូរ៉េដឹកមាន់ ទាំងអត់ងងុយ រេចង្កូតទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកផ្លែឈើរបស់ជីដូម្នាក់ បណ្ដាលឲ្យរងរបួសបញ្ចូនទៅមន្ទីរពេទ្យ

    រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្ត កូរ៉េដឹកមាន់ ទាំងអត់ងងុយ ដើម្បីយកទៅដាក់អោយម៉ូយ ខណៈពេលបើកឡើងស្ពានច្បារអំពៅ ស្រាប់តែងងុយដេកងោកមួយភាំង រេចង្កូតទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកផ្លែឈើ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសពកក្បាល៣-៤កន្លែង រលាត់ដៃរលាត់ជើង និងអ្នកបើករ៉ឺម៉ករបួសចង្កេះ និងដៃជើងទៀត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង០៤:០៥នាទីទាបភ្លឺ ឈានចូលថ្ងៃចន្ទ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ នៅលើស្ពានព្រះមុនីវង្ស (ហៅស្ពានច្បារអំពៅ ) ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង រួមដំណើរដោយស្ត្រីម្នាក់ត្រូវជាជីដូន បានដឹកផ្លែឈើ ៣-៤មុខ (មានផ្លែត្រសក់ស្រូវ , ផ្លែទាបបារាំង, ផ្លូវប័រ) ដាក់កេសស្នោរ ធ្វើដំណើរយកទៅលក់អោយម៉ូយនៅផ្សារច្បារអំពៅ ខណៈពេលកំពុងបើកឡើងស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ )បានជិតពាក់កណ្ដាលស្ពាន ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ដឹកមាន់ ពេញលើរថយន្ត បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ទិសដៅស្របគ្នា ពីលិចទៅកើតក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតមកបុកពីក្រោយ រ៉ឺម៉ក ដឹកផ្លែឈើ ខាងលើ បណ្ដាលឲ្យក្រឡាប់ចាក់ផ្លែឈើចោល រាយប៉ាយពេញថ្នល់ ចំណែកឯរ៉ឺម៉កខ្ទាតបោកខឿនចិញ្ចើមស្ពាន និងបណ្ដាលឲ្យស្ត្រីជាជីដូនដែលជិះពីក្រោយ រងរបួសពកក្បាល៣-៤កន្លែង រលាត់ដៃរលាត់ជើង និងយុវជនដែលបើករ៉ឺម៉កបានរបួសចង្កេះ និងដៃជើងទៀត ចំណែករថយន្តបង្ក បានបន្តដំណើរទៅមុខទៀត បានប្រហែល២០ម៉ែត្រ ទើប អ្នកដំណើរស្រែកឃាត់អោយឈប់ ទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើស្ពានច្បារអំពៅតែម្ដង។ ក្រោយមកស្ត្រីរងគ្រោះ ត្រូវបានសាច់ញាតិជិះម៉ូតូមកដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យនិងព្យាបាលបាត់ទៅ ។

    ចំណែកអ្នកបើកបររថយន្តបង្កបានរៀបរាប់ប្រាប់ម្ចាស់រ៉ឺម៉កដឹកផ្លែឈើថា មកពីរូបគេមិនបានសម្រាក ទើបអត់ងងុយ ហើយបើករថយន្តដឹកមាន់អោយគេ ស្រាប់តែងោកមួយភាំង ទើបបង្កគ្រោះថ្នាក់បែបនេះឡើង តែយ៉ាងណាក៏ដោយ ក៏បានទំនាក់ទំនងទៅថៅកែរបស់គាត់ហើយ អោយមកជួយដោះស្រាយជាមួយភាគីខាងរងគ្រោះរួមទាំងសម្ភារៈផងដែរ តែការដោះស្រាយមិនទាន់អាចត្រូវរូវគ្នាបានទេ ទើបប្រគល់អោយសមត្ថកិច្ចវាស់វែងតែម្ដង។

    បច្ចុប្បន្នសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ និងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី១ បានចុះមកដល់ និងរាយការណ៍ប្រាប់ជំនាញ ចុះមកវាស់វែង យកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

    ដោយ៖ បងម៉េង ​ខ្មែរណូត

    Share This Post: