ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្រគល់គ្រាប់រំសេវខូចគុណភាពជូនអង្គភាពស៊ីម៉ាក់(CMAC) ដើម្បីយកទៅកម្ទេចចោល
BY Khmernote Media
October 26, 2020
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃច័ន្ទ ១០កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កម្លាំងការិយាល័យអាវុធគ្រឿងផ្ទុះ និងជាតិពុលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកងឯកភាពកម្ចាត់មីនទី៤ ប្រចាំខេត្តសៀមរាប ចុះត្រួតពិនិត្យគ្រាប់ខូចគុណភាពក្នុងឃ្លាំងស្នងការដ្ឋានខេត្ត។

ដោយពិនិត្យឃើញគ្រាប់រំសេវមួយចំនួនខូចគុណភាពមាន៖
– គ្រាប់ DK82mm ចំនួន ៧០គ្រាប់
– គ្រាប់ DK75mm ចំនួន ៥៤គ្រាប់
– គ្រាប់ប្រភេទតូចៗចំនួន ៧០Kg ។
ក្រោយការត្រួតពិនិត្យ លោកស្នងការនគរបាលខេត្តបានប្រគល់គ្រាប់រំសេវខូចគុណភាពទាំងនោះជូនមជ្ឈមណ្ឌលសកម្មភាពម្ចាត់មីនកម្ពុជា (CMAC) យកទៅកម្ទេចចោលដោយសុវត្ថិភាព ៕



ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ