ព័ត៌មានជាតិ
ក្រសួងអប់រំ អនុញ្ញាតឲ្យសាលារៀនទាំងអស់ បើកដំណើរឡើងវិញដំណាក់កាលទី៣ នៅដើមខែវិច្ឆិកា នេះ
BY Khmernote Media
October 27, 2020
បន្ទាប់ពីបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាសាធារណៈ ដំណាក់កាលទី២ អនុវត្តបានយ៉ាងល្អប្រសើរ តាមការណែនាំ និងធានាបាននូវការសិក្សារបស់សិស្សប្រកបដោយសុខសុវត្ថិភាព ជាពិសេសអនុវត្តបានខ្ជាប់ខ្ជួនតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) រួចមក។

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ បើកដំណើរការឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។ ការអនុវត្តឆមាសទី២ នៃឆ្នាំសិក្សា២០១៩-២០២០ គិតចាប់ពីថ្ងៃទី០៧ ខែកញ្ញា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។

