ចិនបើកឡានគេចពីគោលដៅត្រួតពិនិត្យ ពេលសមត្ថកិច្ចដេញតាមទាន់ឆែកឆេររកឃើញសុទ្ធតែរបស់ខុសច្បាប់ទាំងនេះ
- October 28, 2020
ស្រុកកំពង់សិលា-យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក ចាន់ ពន្លក អភិបាលរងស្រុកចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅផ្លូវជាតិលេខ៤ ក្នុង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានរថយន្តមួយគ្រឿងមកដល់គោលដៅត្រួតពិនិត្យ បានបេីកគេចពីការត្រួតពិនិត្យ ប៉ុន្តែសមត្ថកិច្ចបានដេញតាម ឃាត់នាំយកមកគោលដៅត្រួតពិនិត្យវិញ។ រថយន្តនេះម៉ាកស្តារិច ពណ៌ទឹកប្រាក់ បេីកបរដោយជនជាតិចិន មានទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ មានអ្នករួមដំណេីរចំនួន០៣នាក់ (ទាំងអ្នកបេីកបរ) មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ Feng Yu ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន អ្នកបេីកបរ
២.ឈ្មោះ Gao Ying Kai ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន អ្នករួមដំណេីរ
៣.ឈ្មោះ Vu Thi Minh Hien ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម អ្នករួមដំណេីរ។ ក្រោយត្រួតពិនិត្យឃេីញមាន ៖
+ ម្សៅសារធាតុញៀន ម៉ាទឹកកក ចំនួន០៧កញ្ចប់ (ធំ០២កញ្ចប់ តូច០៥កញ្ចប់ ) កញ្ឆាក្រៀម០១កញ្ចប់តូច និងថ្នាំពណ៌ខៀវ០៦គ្រាប់ ។
+ ខ្នោះដៃចំនួន០១គូរ
+ ដំបងឆក់ចំនួន០១ដេីម
+ ទូរស័ព្ទដៃ ចំនួន០៤គ្រឿង
+ រថយន្តម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ ២AZ៨៤៨១ ចំនួន០១គ្រឿង និងវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងត្រូវបានឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដេីម្បីបន្តទៅតាមនិតិវិធី៕
ប្រភព៖ លោក Huy Bunleng
- Share This Post: