ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផឹកអស់កន្លះកេះ ដើរទៅយកញញួរវាយកញ្ចក់រថយន្តគេ ហើយដុំ​ឥដ្ឋ​​គប់រថយន្តគេទៀត ចុងក្រោយជាប់ខ្នោះ

    BY Khmernote Media October 28, 2020
    ផឹកអស់កន្លះកេះ ដើរទៅយកញញួរវាយកញ្ចក់រថយន្តគេ ហើយដុំ​ឥដ្ឋ​​គប់រថយន្តគេទៀត ចុងក្រោយជាប់ខ្នោះ

    ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយវាយបំផ្លាញកញ្ចក់រថយន្តមួយគ្រឿងខ្ទេចយ៉ាងខ្លាំង។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២០​ វេលា​ម៉ោង​ ១៦ និង៣០នាទី​ ចំណុច ភូមិ​ អំពៅព្រៃ​ទី១​ ឃុំ​ អំពៅព្រៃ​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះ​០១​ នាក់​មានឈ្មោះ​ ជឹម​ សុខអេង​ ភេទប្រុស​អាយុ​៣៣​ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ អំពៅព្រៃ​ទី១​ ឃុំ​ អំពៅព្រៃ​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មុខ​របរ​ អាជីវករ។ ជនសង្ស័យ០១នាក់​មានឈ្មោះ​ យឿន​ គឹម​លៀង​ ភេទ​ ប្រុស​ អាយុ​៣៦ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ អំពៅព្រៃ​ទី១​ ឃុំ​ អំពៅព្រៃ​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល​ មុខ​របរ​ លក់ដូរ​។

    វត្ថុ​តាង​ចាប់យក៖​
    ១-ញញួរ​ ផ្លែដែក​ ដងជរ័​ ប្រវែង​ ៣០​សង្ទីម៉ែត្រ​
    ២-បំណែកដុំ​ឥដ្ឋ​ ប្រហោង ១១​ ដុំ។
    សំភារៈ​ខូចខាត​៖
    ​-រថយន្ត​១គ្រឿង​ម៉ាក​ Ford Ranger ស៊េរី​ ឆ្នាំ​ ២០១៩​ ពណ៌​ ស ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BC-0162 (បែក​ប្រេះស្រាំ​ កញ្ចក់​មុខ​មួយ​ផ្ទាំង​ បែក​កញ្ចក់​ទ្វារ​ឡានចំហៀងខាង​ឆ្វេង​​០២​ ផ្ទាំង​ កំពិត​គូទក្រោយ១កន្លែង​ កំពិត​ដំបូល​ផ្នែក​ខាង​ស្តាំ​)។

    យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ​នៅថ្ងៃទីខែ​ឆ្នាំ​មុនពេល​​កេីត​ហេតុ​ខាង​លេី ជន​សង្ស័យ​ បានផឹកស្រាបៀរនៅផ្ទះបង ឈ្មោះ​ យឿន​ សុខឡៃ​ និងបងប្អូន​៣នាក់ទៀតស្ថិតនៅភូមិឃុំកេីតហេតុ​ខាងលេី​ លុះផឹកស្រាបៀរអស់ចំនួនកន្លះកេះ​ ជនសង្ស័យ​បាន​យកញញួរ​ដែល​នៅ​ក្រោម​ជណ្តេីរដេីទៅវាយ​កញ្ចក់​រថយន្ត​របស់ជនគ្រោះ​ និង​បានយកដុំ​ឥដ្ឋ​ប្រហោងជា​ច្រើន​ដុំ​គប់ ​មកលេី​រថយន្ត​របស់​ជនគ្រោះ​។ បន្ទាប់​មក​ជន​រងគ្រោះ​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ទូរសព្ទ​ដៃ​របស់​ខ្លួន​ បាន​ឃេីញ​ជនសង្ស័យ​យក​ ញញួរ​វាយកំទេច​រថយន្ត​របស់​ខ្លួន​និង​យកដុំ​ឥដ្ឋ​ប្រហោង ជា​ច្រើន​ដុំ​ គប់​មកលេី​រថយន្ត​របស់​ខ្លួន​បណ្តាលឲ្យ ខូចខាត​ ជា​ច្រើន​កន្លែង​ បន្ទាប់​មក​ជន​រងគ្រោះ ​បាន​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បាល​ឃុំ​ អំពៅព្រៃ​ចុះមក​ដល់​កន្លែង​កើត​ហេតុ​ និង​បានធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    Share This Post: