ព័ត៌មានជាតិ
បុរសម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយជិះម៉ូតូត្រូវរថយន្តកុងតឺន័រដឹកស៊ីម៉ងត៍បុក ហើយកិនអូសរាប់រយម៉ែត្រ
BY Khmernote Media
October 29, 2020
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តកុងតឺន័រដឹកស៊ីម៉ងត៍រាប់តោន បុកម៉ូតូ Beat កិនអូសទាំងមនុស្សរាប់រយម៉ែត្រ បណ្ដាលឲ្យសាកសពបែកសាច់គួរឲ្យអាណោចអាធ័ម ស្លាប់ចោលប្រពន្ធកូនរួមទាំងក្រុមគ្រួសារ ចំណែកតៃកុងរថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៩យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៥០ម៉ែត្រ កែងផ្លូវទំនប់៧មករា ដែលស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្រោយពេលកើតហេតុ គេឃើញសាច់ញាតិជនរងគ្រោះ បានមកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំ អាឡោះអាល័យយ៉ាងខ្លាំង ចំពោះការបាត់បង់សមាជិកគ្រួសារ ដោយសារគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវដូច្នេះ៕
ដោយ៖ បងម៉េង ខ្មែរណូត