ព័ត៌មានជាតិ
ថ្ងៃនេះ ក្រសួងសុខាភិបាល បន្តរកឃើញវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត
BY Khmernote Media
October 30, 2020
នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់បន្ថែមទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មី០១នាក់នោះ គឺជាបុរសជនជាតិខ្មែរ អាយុ៥១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមន្ត្រីផ្នែកប្រតិបត្តិការរបស់អង្គការសហប្រជាជាតិប្រចាំបេសកម្មនៅ South Sudan (UNMISS) បានធ្វើដំណើរមកពីប្រទេសស៊ូដង់ខាងត្បូង បន្តជើងហោះហើរនៅប្រទេសគុយបា មកបន្តជើងហោះហើរនៅប្រទេសអេត្យូពី រួចបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖
