ព័ត៌មានជាតិ

ជិះម៉ូតូទៅហាត់ប្រាណ ស្រាប់តែមានក្មេងរត់កាត់មុខម៉ូតូ ចាប់ហ្វ្រាំងគេចក៏រអិលដួលបោកនឹងថ្នល់សន្លប់បាត់ស្មារតីមួយសន្ទុះ

BY
Khmernote Media
October 30, 2020

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូអាគុបទៅហាត់ប្រាណ បែរជាមានក្មេងរត់កាត់ពីមុខ ទើបចាប់ហ្វ្រាំងគេច ក៏រអិលខ្សាច់ដួលបោកអូសនឹងថ្នល់ដោយខ្លួនឯង បណ្ដាលឲ្យរងរបួសបែកមុខបែកមាត់ សន្លប់បាត់បង់ស្មារតីមួយសន្ទុះ ត្រូវបានអ្នកឃើញហេតុការណ៍មិនបានឈរមើលដោយភ្នែកទទេរនោះទេ បាននាំគ្នាជួយគ្រាមកអែបខាង ទំរាំបានដឹងខ្លួនវិញ តែងើបមិនរួច ក៏បានជួយទំនាក់ទំនងទៅសាច់ញាតិ និងសមត្ថកិច្ចមូលដ្ឋាន រួមទាំងរថយន្តសង្គ្រោះបន្ទាន់មកដល់កន្លែងកើតហេតុដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥:១៥នាទីព្រឹកព្រលឹម ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ នៅតាមផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក CUP ស៊េរីចាស់ ពាក់ស្លាកលេខ ទ-០៤៥៩ ភព១ ពណ៌ទឹកប៊ិច តែម្នាក់ឯង ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្មេងរត់កាត់ពីមុខឆ្លងផ្លូវ ទើបស្ត្រីរងគ្រោះចាប់ហ្វ្រាំងគេច ក៏រអិលខ្សាច់ដួលអូសបោកនឹងថ្នល់ដោយខ្លួនឯង លាន់លឺសូរប្រាវតែម្ដង ពេលនោះអ្នកឃើញហេតុការណ៍ចេញមកមើល ឃើញតែម៉ូតូរបស់ស្ត្រីរងគ្រោះកំពុងដួលផ្កាប់មុខតែឯង ចំណែកក្មេងរត់ទៅណាបាត់ទៅ បណ្ដាលឲ្យរងរបួសបែកមុខបែកមាត់ សន្លប់បាត់បង់ស្មារតីមួយសន្ទុះ ត្រូវបានអ្នកឃើញហេតុការណ៍មិនបានឈរមើលដោយភ្នែកទទេរនោះទេ បាននាំគ្នាជួយគ្រាមកអែបខាង ទំរាំបានដឹងខ្លួនវិញ តែងើបមិនរួច ក៏បានជួយទំនាក់ទំនងទៅសាច់ញាតិ និងសមត្ថកិច្ចមូលដ្ឋាន រួមទាំងរថយន្តសង្គ្រោះបន្ទាន់មកដល់កន្លែងកើតហេតុដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើ និងរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកច្បារអំពៅ បានមកដល់កន្លែងកើតហេតុ តែជនរងគ្រោះមិនទាន់ឡើងរថយន្តសង្គ្រោះបន្ទាន់ទេ ដោយរងចាំកូនប្រុសនិងសាច់ញាតិមកកន្លែងកើតហេតុ ដឹកតាមរថយន្តផ្ទាល់ខ្លួនបញ្ជូនទៅមន្ទីរពេទ្យដោយខ្លួនឯងវិញ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: