ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីឆាបឆេះភោជនីយដ្ឋានចិន នៅជិតម្តុំកោះពេជ្រ បង្កការភ្ញាក់ផ្អើល

BY
Khmernote Media
October 30, 2020

រាជធានីភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់បងប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ ទាក់ទងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា ។ ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់នេះ ថ្ងៃទី៣០ ខែតលា ឆ្នាំ២០២០នេះ នៅចំណុចហាង ជី រ៉ាន គ្រឿងសមុទ្រ សាច់គោ និងស៊ុបឆ្នាំងភ្លើង ផ្សារចិន ផ្លូវ៧៨(ឡើងកោះពេជ្រ) ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ បានអោយដឹងថា ចំពោះមូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។

អគ្គីភ័យនេះត្រូវបានពន្លត់ចប់សព្វគ្រប់ នៅវេលាម៉ោង១១:៣០នាទីថ្ងៃខែឆ្នាំដដែល ដោយប្រើរថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៥គ្រឿង ដោយប្រើប្រាស់ទឹកអស់០១គ្រឿង (រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង រថយន្តរបស់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យរាជធានីភ្នំពេញចំនួន០២គ្រឿង) ។ សម្ភារៈខូចខាតមាន តុឈើ០១៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: