ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់បើករថយន្ត Prius ឆ្លងផ្លូវបំបែកជាបួន ត្រូវក្រុមចិនបើករថយន្ត KIA លឿនស្លេវបុកមួយទំហឹងខ្ទេចមួយកំណាត់មុខ សង២ពាន់ដុល្លារបញ្ចប់រឿង

    BY Khmernote Media November 1, 2020
    បុរសម្នាក់បើករថយន្ត Prius ឆ្លងផ្លូវបំបែកជាបួន ត្រូវក្រុមចិនបើករថយន្ត KIA លឿនស្លេវបុកមួយទំហឹងខ្ទេចមួយកំណាត់មុខ សង២ពាន់ដុល្លារបញ្ចប់រឿង

    រាជធានីភ្នំពេញ​ ៖ រថយន្ត PRUIS មួយគ្រឿង ជាសមាជិកក្រុម (Prius Meeting Group PMG) បើកបរដោយបុរសម្នាក់​ ​ឆ្លងកាត់ផ្លូវបំបែកជាបួន​ ត្រូវជនជាតិចិនប្រុសស្រីមួយក្រុម បើករថយន្ត​ KIA CARNIVAL លឿនស្លេវ​ ឆ្លងកាត់ពីមុខក៏បុកអូសកាងមុខរថយន្ត PRIUS ខ្ទេចមួយកំណាត់មុខ​ ចំណែកឯរថយន្ត KIA ខូចខាតចំហៀងខាងស្ដាំ​ និងផ្ទះបែកកង់មុខខាងឆ្វេង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវបំបែកជាបួន​ លើផ្លូវលេខ២១៤ កែងផ្លូវបាស្ទ័រ(៥១)​ ស្ថិតក្នុងសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ កាលពីវេលាម៉ោង០៣:៤០នាទីទាបភ្លឺ​ ឈានចូលថ្ងៃទី០១​ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះ ។

    បើតាមសម្ដីបុរសម្នាក់ដែលជាអ្នកបើករថយន្ត PRIUS ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​ 2AU-9705 ដែលមានបិត​ស្ទីគ័រ​សម្គាល់របស់ក្រុម (Prius Meeting Group PMG) បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា​ នៅមុនកើតហេតុ​ គាត់បានបើករថយន្តខាងលើ ធ្វើដំណើរតាមផ្លូវលេខ២១៤ ទិសដៅពីលិចមកកើត​ ក្នុងល្បឿនលឿនល្មម​ លុះមកដល់ចំណុចើតហេតុ​ កែងផ្លូវបាស្ទ័រ​ ស្រាប់តែមានរថយន្តមួយគ្រឿង​ ម៉ាក KIA CARNIVAL ពណ៌ឈាមជ្រូក​ ពាក់ស្លាកលេខភ្នំពេញ​ 2AQ-2558 បើកបរដោយបុរសជនជាតិចិនម្នាក់ និងជនជាតិចិនប្រុសស្រី២នាក់ទៀត ជាអ្នករួមដំណើរ បានធ្វេីដំណើរតាមផ្លូវបាស្ទ័រ​ ទិសដៅពីជើងមកត្បូង ឆ្លងកាត់ពីមុខរថយន្ត PRIUS របស់គាត់ ទើបបណ្តាលឲ្យបុកអូសកាងមុខរថយន្ត PRIUS ខ្ទេចមួយកំណាត់មុខ និងធ្លាក់កាងមុខបែកបាក់យ៉ាងដំណំ ដោយមិនមានភាគីខាងណារងរបួសនោះទេ ចំណែកឯរថយន្ត KIA ខូចខាតចំហៀងខាងស្ដាំ​ និងផ្ទុះពោងសុវត្ថិភាពក្នុងរថយន្តថែមទៀតផង​ រួមទាំងផ្ទះបែកកង់មុខខាងឆ្វេង បើកទៅមុខលែងរួច​ ភ្លាមៗនោះជនជាតិចិនដែលជាអ្នកបើកបរបម្រុងរត់គេចខ្លួន តែត្រូវភាគីខាងរថយន្ត PRIUS ឃាត់បាន​ រួចនាំមក​ចរចារគ្នា​ផងដែរ ។

    ក្រោយពេលចរចារគ្នារួចមក​ ភាគីខាងជនជាតិចិន​ បានសងសំណងជាទឹកប្រាក់ចំនួន ២ពាន់ដុល្លារ​ ប្រគល់អោយភាគីខាងរថយន្ត PRIUS ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: