ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងម្នាក់បាត់បង់ជីវិត ក្រោយធ្លាក់ចូលទៅក្នុងពាងទឹក នៅស្រុកសំបូរ ខេត្តក្រចេះ

    BY Khmernote Media November 2, 2020
    ក្មេងម្នាក់បាត់បង់ជីវិត ក្រោយធ្លាក់ចូលទៅក្នុងពាងទឹក នៅស្រុកសំបូរ ខេត្តក្រចេះ

    ខេត្តក្រចេះ៖ ករណីក្មេងប្រុសអាយុ២ឆ្នាំ បានធ្លាក់ចូលពាងបណ្តាលអោយលង់ទឹកស្លាប់នៅយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១:០០នាទី​ ​ឧប្បត្តិហេតុក្មេងលង់ទឹកពាងស្លាប់​នៅភូមិជេីងពាត​ ឃុំកោះខ្ញែរ​ ស្រុកសំបូរ​ ខេត្តក្រចេះ។ កុមារារងគ្រោះ ឈ្មោះ ផល រ៉ាឌី ភេទប្រុស អាយុ០២ឆ្នាំ មានទីលំនៅភូមិឃុំខាងលេី​ ។

    ថ្ងៃកើតហេតុបានឲ្យដឹងថា កុមារារងគ្រោះ បានទៅលេងក្បែរពាងទឹក ហេីយធ្លាក់ចូលក្នុងពាងដាក់ទឹក​ បណ្ដាលអោយលង់ទឹកស្លាប់។ ក្រោយពីមានហេតុការណ៍ខាងលេីកេីតឡេីង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះ​ខ្ញែរ បានចុះទៅកន្លែងកេីតហេតុហេីយធ្វេីការពិនិត្យសាកសពឃេីញថាកុមារារងគ្រោះពិតជាធ្លាក់ចូលពាងទឹកលង់ស្លាប់ពិតប្រាកដមែន​ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ

    Share This Post: