ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ចាស់យានយន្តដែលខកខានមិនទាន់បង់ពន្ធផ្លូវប្រចាំឆ្នាំ នឹងត្រូវផុតកំណត់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះហើយ

    BY Khmernote Media November 2, 2020
    ម្ចាស់យានយន្តដែលខកខានមិនទាន់បង់ពន្ធផ្លូវប្រចាំឆ្នាំ នឹងត្រូវផុតកំណត់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះហើយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារអោយម្ចាស់យានយន្តដែលខកខានការបង់ពន្ធផ្លូវប្រចាំឆ្នាំ ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកានេះ នឹងត្រូវទទួលរងការផាកពិន័យ តាមច្បាប់ជាធរមាន។

    ដូច្នេះអគ្គនាយកដ្ឋានពន្ធដារក្រើនរំលឹកម្ចាស់យានយន្តមេត្តារួសរាន់អញ្ញើញមកប្រកាសពន្ធឲ្យទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាខាពន្ធដារ ដើម្បីចៀសវាងនូវការកកស្ទះមកប្រកាសបង់ពន្ធនៅជិតថ្ងៃផុតកំណត់ ដែលអាចកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយ។ ក្នុងករណីមិនបានមកបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលទោសទណ្ឌតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់បំពេញកាតព្វកិច្ចសារពើរពន្ធ ស្របតាមការកំណត់របស់ច្បាប់ ៕


    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: