ព័ត៌មានជាតិ
ដើម្បីវប្បធម៌ជាតិ! លោក ហង់ ភូមិរ៉ា ប្រកាសបង្រៀនរបាំបុរាណ និងល្ខោនខោល ដោយមិនគិតថ្លៃ
BY Khmernote Media
November 3, 2020
មរតកវប្បធម៌ ជាពិសេសល្ខោនខោល របាំបុរាណខ្មែរ របាំប្រជាប្រិយ ឬរបាំប្រពៃណីជាដើម គឺជាដួងព្រលឹងសំខាន់របស់ជាតិ ហើយវាក៏បង្ហាញផងដែរ នូវអត្តសញ្ញាណជាតិទៅកាន់ពិភពលោក។ លោក ហង់ ភូមិរ៉ា ដែលជាស្ថាបនិកបង្កើតថ្នាក់បង្ហាត់សិល្បៈមួយឈ្មោះថា “ក្រុមយុវជនល្ខោនខោលជំនាន់ថ្មី” បានធ្វើការប្រកាសបង្ហាត់បង្រៀនរបាំបុរាណ និងល្ខោនខោល ដោយមិនយកថវិកា។

លោក ហង់ ភូមិរ៉ា បានឲ្យដឹងថា ថ្នាក់បង្ហាត់បង្រៀនរបាំបុរាណ និងល្ខោនខោលនេះ មានទីតាំងស្ថិតនៅ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ម្តុំព្រែកលៀប) ហើយអ្នកចង់ហាត់ត្រូវមានអាយុចន្លោះពី៧ឆ្នាំដល់៣០ឆ្នាំ ចំណែកឯពេលវេលាហាត់ពីម៉ោង ៦:៣០ព្រឹកដល់៤:៣០ល្ងាច នៅចុងសប្តាហ៍។ សម្រាប់អ្នកដែលមានបំណងហាត់របាំបុរាណ និងល្ខោនខោល អាចធ្វើការសាកសួរព័ត៌មានលំអិតតាមរយៈលេខទូរស័ព្ទ 081513019៕
