FLYING SPUR ត្រូវបានផលិតរួចរាល់ជាមួយនឹងការបំពាក់ម៉ាស៊ីនថាមពល V8
“រថយន្ដទ្វារបួនដ៏ប្រណិតបំផុតលំដាប់ពិភពលោក” ពេលនេះមាននៅលើទីផ្សារជាមួយនឹងប្រព័ន្ធកាឡេ Bentley V8 ដ៏មានប្រជាប្រីយភាពបំផុត។
ការស្រាវជ្រាវអំពីអតិថិជននាំទៅដល់ការបង្កើនការផ្ដោតទៅលើអ្នកបើកបរ ដោយកាត់បន្ថយនូវការប្រើប្រាស់កៅអីក្រោយប្រចាំថ្ងៃ។
ម៉ាស៊ីនសាំង 4.0-លីត្រ ទែរបូរភ្លោះ V8 បង្កើតថាមពល 542 bhp
ថាមពលបង្វិល (550 PS) និង 568 lb.ft (770 Nm)
0-60 mph ក្នុង 4.0 វិនាទី (0-100 km/h ក្នុង 4.1 វិនាទី) ល្បឿនកំពូល
198 mph (318 km/h)
ការសម្រាករបស់ស៊ីឡាំងក្នុងរយៈពេល 20 ម.លី វិនាទី ស្មើនឹងមួយភាគដប់នៃមួយពព្រិចភ្នែក
ប្រភេទរថយន្ដប្រណិតជាង 400 ម៉ែល៍* និងកាត់បន្ថយការបំភាយឧស្ម័ន CO2
100 គ.ក្រ ស្រាលជាងម៉ូដែល W12 រួមជាមួយនឹងការកែលម្អរបាយទម្ងន់ និងបង្កើនភាពរហ័សរហួន
កន្ទុយបំពង់ផ្សែងភ្លោះតាមស្ដង់ដារ និងយ៉ាន់កង់ពណ៌ខ្មៅថ្មីតាមជម្រើសទំហំ 22” ស្របតាមលក្ខណៈបច្ចេកទេសនៃការបើកបរ Mulliner
ផលិតឡើងនៅរោងចក្ររបស់ Bentley ក្នុងក្រុង Crewe – ដែលជារោងចក្រផលិតរថយន្ដប្រណិតគ្មានកាបូនទីមួយរបស់ពិភពលោក

(ក្រុង Crewe ថ្ងៃទី 14 ខែតុលា ឆ្នាំ 2020) Bentley Flying Spur – ដែលល្បីថាជា “រថយន្ដប្រណិតបំផុតក្នុងពិភពលោក” – ពេលនេះគឺមាននៅលើទីផ្សារជាមួយនឹងប្រព័ន្ធកាឡេ V8 ដ៏ជោគជ័យ និងល្បីល្បាញបំផុតរបស់ Bentley ជាជម្រើសជំនួសម៉ូដែល W12។
ការស្រាវជ្រាវដែលទទួលបានពីរយៈពេលដប់ឆ្នាំចុងក្រោយបានបង្ហាញឲ្យឃើញអំពីការផ្លាស់ប្ដូរដ៏សំខាន់នៃការប្រើប្រាស់ Flying Spur ពីការបើកបរដោយមានអ្នកបើកបរជូន ទៅជាការបើកបរដោយអតិថិជនខ្លួនឯងផ្ទាល់រួមជាមួយនឹងអ្នកអមដំណើរជាមួយនឹងពួកគេ។ ការស្រាវជ្រាវជាសកល (រាប់បញ្ចូលទាំងមជ្ឈមណ្ឌលបម្រើអតិថិជនចំនួនពីរនៅក្នុងប្រទេសអាមេរិក និងប្រទេសចិន) ក៏បានបង្ហាញថា ជាង 40 ភាគរយនៃអតិថិជនធ្វើដំណើរដោយអង្គុយកៅអីក្រោយយ៉ាងតិចបំផុតមួយដងក្នុងមួយសប្ដាហ៍។ ទិន្នន័យនេះត្រូវបានប្រើប្រាស់ក្នុងការរៀបចំផែនការចុងក្រោយបំផុតនៃការផលិតរថយន្ដប្រណិតទ្វារបួនថ្មី ដោផ្ដោតទៅលើបទពិសោធន៍របស់អ្នកបើកបរដែលទទួលបានក្នុងអំឡុងពេលអង្គុយក្នុងកាប៊ីនដែលមានរួមបញ្ចូលគ្នានូវភាពប្រណិតគ្មានពីរ និងបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុត។

Flying Spur V8 ផ្ដល់ជូននូវការយកចិត្តទុកដាក់កាន់តែខ្ពស់ទៅលើបទពិសោធន៍របស់អ្នកបើកបរតាមរយៈការបង្កើនភាពរហ័សរហួន និងកម្លាំងម៉ាស៊ីនកាន់តែខ្លាំង ក្នុងខណៈទទួលបានអត្ថប្រយោជន៍ពីការកើននូវចម្ងាយផ្លូវត្រូវឈប់ចាក់ប្រេងសាំង និងការកាត់បន្ថយការបំភាយឧស្ម័ន CO2។
នៅចំបេះដូងនៃរថយន្ដនេះគឺម៉ាស៊ីន Bentley’s 4.0-លីត្រ ទែរបូរភ្លោះ V8 ដែលផ្ដល់នូវថាមពលកំពូល 550PS (542bhp, 404kW) និងប្រើប្រាស់ទែរបូររមូរភ្លោះក្នុងការបង្កើនថាមពលបង្វិលអតិបរមា 770Nm នៅត្រឹមក្រោម 2000 rpm។
ដើម្បីបង្កើនការសន្សំសំចៃសាំង ម៉ាស៊ីន V8 អាចបិទស៊ីឡាំងបួនក្នុងចំណោមស៊ីឡាំងប្រាំបីរបស់ខ្លួនក្រោមស្ថានភាពផ្ទុកទម្ងន់ស្រាល នៅពេលដែលតម្រូវការថាមពលបង្វិលស្ថិតក្រោម 235 Nm ហើយល្បឿនម៉ាស៊ីនស្ថិតក្រោម 3000 rpm។ ការផ្លាស់ប្ដូរនេះរហូតអ្នកដំណើរមិនចាប់អារម្មណ៍ – ដោយពេលវេលាសម្រាកគឺប្រហែល 20 ម.លី វិនាទី (មួយភាគដប់នៃពេលវេលាមួយពព្រិចភ្នែក)។
Flying Spur V8 មានទម្ងន់ 100 គ.ក្រ ស្រាលជាងម៉ូដែល W12 ដែលធ្វើឲ្យរថយន្ដហាក់កាន់តែមានភាពរហ័សរហួន និងស្រួលបញ្ជាទៅតាមលក្ខណៈរបស់វា។ ម៉ូដែលថ្មីនេះមានបច្ចេកវិទ្យាប្រព័ន្ធកាឡេ និងសាក់ស៊ីដ៏ទំនើបបំផុត។ ប្រព័ន្ធបូមខ្យល់ដែលអាចកែតម្រូវ ថាមពលបង្វិលបែងចែកតាមហ្វ្រាំង ប្រព័ន្ធត្រួតពិនិត្យលើកម្លាំងបើកបរ និងប្រព័ន្ធចង្កូតអគ្គិសនី ដែលទាំងអស់សុទ្ធតែមានលក្ខណៈស្តង់ដារ។ លើសពីនេះទៅទៀត អតិថិជនអាចបន្ថែមបច្ចេកវិទ្យារក្សាលំនឹងអគ្គិសនីសកម្ម 48V ថ្មីរបស់ Bentley (Bentley Dynamic Ride) និងប្រព័ន្ធចង្កូតអេឡិចត្រូនិចបត់កង់ទាំងអស់ដើម្បីកាន់តែមានភាពរហ័សរហួនក្នុងការបើកបរ។

Flying Spur ថ្មីអាចកំណត់កៅអីបួន ឬកៅអីប្រាំបាន ដោយរួមបញ្ចូលនូវបរិក្ខារ និងបច្ចេកវិទ្យាវៃឆ្លាតនាំមុខគេដែលអាចកែសំរួលទៅតាមអ្នកបើកបរ និងអ្នកដំណើរ។ អេក្រង់បង្វិលលំដាប់ទីមួយរបស់ Bentley ក៏មាននៅលើ Flying Spur V8 ថ្មីផងដែរ ដែលរួមមាន Apple CarPlay® ដែលផ្ដល់នូវរូបភាពដូចធម្មជាតិពិតៗតាមផែនទីផ្កាយរណប និងការផ្ដល់សញ្ញាជាមុនអំពីការប្ដូរផ្លូវ ឬស្ថានភាពចរាចរណ៍តាមរយៈសេវាកម្មផ្ដល់ព័ត៌មានគ្រោះថ្នាក់ក្នុងតំបន់។
សមាជិកក្រុមប្រឹក្សាវិស្វកម្ម បណ្ឌិត Matthias Rabe លើកឡើងថា:
“ផ្អែកទៅតាមការស្រាវជ្រាវរបស់យើងខ្ញុំ ព័ត៌មានត្រឡប់ពីអតិថិជន និងនិន្នាការនៃការប្រើប្រាស់របស់អតិថិជន Flying Spur V8 ថ្មីត្រូវបានផលិតឡើងដើម្បីផ្ដល់ជូននូវសមត្ថភាពផ្តោតលើអ្នកបើកបរ ក្នុងខណៈដែលផ្ដល់ដល់អ្នកដំណើរនូវអារម្មណ៍ស្រស់ថ្លា ផាសុកភាព និងបច្ចេកវិទ្យាដែលរំពឹងទុកថាទទួលបានពីរថយន្ដលីមូហ្សីនដ៏ប្រណិត។ “រថយន្ដប្រភេទ Flying Spur ត្រូវបានផលិតឡើងសម្រាប់គោលបំណងច្បាស់លាស់ និងស្រស់ស្អាត។ វាមានម៉ូតរចនាបែបក្លាសិចរបស់ Bentley ដែលផលិតពីវត្ថុធាតុដើមសុទ្ធ និងល្អបំផុតគ្រប់ចំណុច។ Flying Spur V8 ថ្មីក៏មានប្រព័ន្ធជំនួយអ្នកបើកបរ និងកម្សាន្ដសម្រាប់ពង្រឹងសុវត្ថិភាព សន្ដិសុខ និងការសម្រាកបន្ធូរអារម្មណ៍នៅពេលធ្វើដំណើរផងដែរ។
ប្រព័ន្ធកាឡេ V8 ដ៏ទំនើប និងសន្សំសំចៃខ្ពស់
ម៉ាស៊ីន Bentley 4.0-លីត្រ ទែរបូរភ្លោះ V8 ផ្ដល់នូវថាមពលកំពូល 550PS (542bhp, 404kW) និងប្រើប្រាស់ទែរបូររមូរភ្លោះដើម្បីឈានដល់ថាមពលបង្វិលអតិបរមា 770Nm នៅត្រឹមក្រោម 2000 rpm ដែលរក្សាថាមពលស្មើរហូតដល់ 4500 rpm។
ចំណុចសំខាន់នៃទែរបូររមូរភ្លោះគឺបំពង់លំហូរប៉ារ៉ាឡែលពីរដាច់ដោយឡែកនៅក្នុងប្រអប់ទួប៊ីន។ លទ្ធផលគឺផ្ដល់នូវថាមពលបង្វិលខ្ពស់ក្នុងល្បឿនទាប។ ទែរបូរគឺស្ថិតនៅក្នុងផ្នែក ‘V’ នៃម៉ាស៊ីន ដែលកាត់បន្ថយចម្ងាយផ្សែងពីម៉ាស៊ីនទៅទែរបូរ បង្កើននូវលទ្ធភាពឆ្លើយតបបានរហ័ស និងមានការសន្សំសំចៃខ្ពស់

ទែរបូររក្សាទុកនូវសម្ពាធជំរុញនៅលើរន្ធក្បាលម្ជុលបាញ់សាំងស្រាល ប្រៀបដូចទៅនឹងទំនប់ និងអាងស្តុកទឹក ដូច្នេះសម្ពាធជំរុញគឺមានជាថ្មីភ្លាមៗនៅពេលដែលក្បាលម្ជុលបាញ់សាំងបើកធំ ដែលបង្កើនយ៉ាងខ្លាំងនូវការឆ្លើយតប និងភាពបត់បែនរបស់ម៉ាស៊ីន។ ដើម្បីធន់នឹងសម្ពាធកាន់តែខ្ពស់ និងការសឹករន្ធស៊ីឡាំង រន្ធស៊ីឡាំងត្រូវបានស្រោបដោយដែកតាមរយៈដំណើរការបាញ់ផ្លាស្មាអាត់ម៉ូស្វែរបង្កើតបានជាស្រទាប់យ៉ាងរឹងមាំ ប៉ុន្តែមានកម្រាស់ត្រឹម 150 មីក្រុងប៉ុណ្ណោះ។
ការកំណត់ “V” 90 ដឺក្រេ ដងរវៃកាត់ទទឹង និងស៊ីឡាំងដែលមានលំនឹងយ៉ាងឥតខ្ចោះចំនួនប្រាំបី ផ្ដល់ដល់ម៉ាស៊ីននូវសំឡេងម៉ាស៊ីន V8 ស្ងាត់យ៉ាងពិសេស ព្រមទាំងថាមពលដ៏ខ្លាំង 0-60 mph ក្នុង 4.0secs (0-100kph, 4.1 secs) និងល្បឿនកំពូល 198 mph (318kph)។

ដើម្បីបង្កើនការសន្សំសំចៃសាំង ម៉ាស៊ីន V8 អាចបិទស៊ីឡាំងបួនក្នុងចំណោមស៊ីឡាំងទាំងប្រាំបីរបស់វាក្រោមស្ថានភាពផ្ទុកទម្ងន់ស្រាល នៅពេលដែលតម្រូវការថាមពលបង្វិលស្ថិតក្រោម 235 Nm ហើយល្បឿនម៉ាស៊ីនស្ថិតក្រោម 3000 rpm។ ការផ្លាស់ប្ដូរនេះរហូតអ្នកដំណើរមិនចាប់អារម្មណ៍ – ដោយពេលវេលាសម្រាកគឺប្រហែល 20 ម.លី វិនាទី (មួយភាគដប់នៃពេលវេលាមួយពព្រិចភ្នែក)។ លទ្ធផលគឺអតិថិជនអាចសន្សំសំចៃកសាំងរហូតដល់ 16 ភាគរយ ដែលនេះក៏មានន័យដែរថា វាបង្កើននូវចម្ងាយបើកបរ កាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងពន្យាររយៈពេលត្រូវឈប់ដើម្បីចាក់សាំងម្ដងៗ។
ផ្តោតអ្នកបើកបរជាមួយនឹងការបង្កើនភាពរហ័សរហួន
Flying Spur V8 មានទម្ងន់ 100kg ស្រាលជាងម៉ូដែល W12 ដែលធ្វើឲ្យមានអារម្មណ៍ថារថយន្ដនេះមានភាពរហ័សរហួន និងឆ្លើយតបទៅតាមការបញ្ជាជាងទៅតាមលក្ខណៈពិសេសរបស់វា។ ម៉ូដែលថ្មីនេះមានបច្ចេកវិទ្យាប្រព័ន្ធកាឡេ និងសាក់ស៊ីដ៏ទំនើបបំផុត។ ប្រព័ន្ធបូមខ្យល់ដែលអាចកែតម្រូវ ថាមពលបង្វិលបែងចែកតាមហ្វ្រាំង ប្រព័ន្ធត្រួតពិនិត្យលើកម្លាំងបើកបរ និងប្រព័ន្ធចង្កូតអគ្គិសនី ដែលទាំងអស់សុទ្ធតែមានលក្ខណៈស្តង់ដារ។
Flying Spur V8 មានបំពាក់ដៃរក្សាលំនឹងស្រាលប្រហោងក្នុងនៅខាងមុខ និងខាងក្រោយសម្រាប់ការរក្សាលំនឹងបានយ៉ាងល្អឥតខ្ចោះ។ លើសពីនេះទៅទៀត សាក់ស៊ីបត់បែនប្រកបដោយបច្ចេកទេសខ្ពស់អាចបង្ហាញថា Bentley មានឯកទេសខ្ពស់លើប្រព័ន្ធគ្រប់គ្រងលំនឹងអគ្គិសនីសកម្ម 48-volt (Bentley Dynamic Ride)និងមានប្រព័ន្ធចង្កូតអេឡិចត្រូនិកបត់កង់ទាំងអស់ទៅតាមជម្រើស។

ប្រព័ន្ធបើកបរឌីណាមិច (Dynamic Ride System) គ្រប់គ្រងលើផាសុកភាពក្នុងការបើកបរ និងសភាពឃ្លីងឃ្លោង ដែលការពារអ្នកដំណើរមិនឲ្យឃ្លីងឃ្លោងជ្រុលតាមរយៈការញែកកង់នៅលើភ្លៅ ដែលក្នុងពេលបែបនេះ មានសមត្ថភាពផ្ដល់ថាមពលបង្វិលទប់លំនឹងរហូតដល់ 1300 Nm ក្នុង 0.3 វិនាទី នៅពេលបត់ផ្លូវកែងដើម្បីរក្សាតួរថយន្ដឲ្យរត់រាបស្មើ និងមានលំនឹងយ៉ាងនឹង។
ប្រព័ន្ធបូមខ្យល់ប្រើប្រាស់រឺស័រខ្យល់បីថតដែលមានមាឌខ្យល់ច្រើនជាង 60 ភាគរយ ប្រៀបធៀបទៅនឹង Flying Spur ជំនាន់មុនៗ។ ការណ៍នេះផ្ដល់នូវវិសាលភាពកាន់តែធំក្នុងការផ្លាស់ប្ដូរប្រព័ន្ធបូមរឹងបែបរថយន្ដស័្ពរទៅប្រព័ន្ធបូមប្រកបដោយផាសុកភាពពេលបើកបរបែបរថយន្ដប្រណិតបានអាស្រ័យទៅតាមម៉ូតដែលអ្នកបើកបរជ្រើសរើស។

ប្រព័ន្ធចង្កូតអេឡិចត្រូនិចបត់កង់ទាំងអស់តាមជម្រើសគឺជាលក្ខណៈបច្ចេកវិទ្យាថ្មីទាំងស្រុងដែលបានដាក់បញ្ចូលសម្រាប់ Flying Spur ដែលប្រព័ន្ធនេះបង្កើនបាននូវសមត្ថភាពរក្សាលំនឹងពេលបើកបរក្នុងល្បឿនលឿន និងសមត្ថភាពរហ័សរហួនក្នុងការបត់ចុះឡើងជុំវិញទីក្រុង។ ក្នុងអំឡុងពេលបើកបរបត់ចុះឡើងក្នុងលឿនយឺត ប្រព័ន្ធចង្កូតបត់កង់ក្រោយក្នុងទិសដៅផ្ទុយទៅនឹងទិសដៅកង់មុខ។ ការណ៍នេះមានប្រសិទ្ធភាពក្នុងការកាត់បន្ថយចម្ងាយរវាងកង់មុខ និងកង់ក្រោយ កាត់បន្ថយមុំបត់ ព្រមទាំងបង្កើនភាពរហ័សរហួន និងធ្វើឲ្យការចូលចតមានភាពកាន់តែងាយស្រួលយ៉ាងគួរឲ្យកត់សម្គាល់។
ក្នុងអំឡុងពេលបើកបរបត់ចុះឡើងក្នុងល្បឿនលឿន ប្រព័ន្ធចង្កូតបត់កង់ក្រោយក្នុងទិសដៅដូចគ្នាទៅនឹងកង់មុខ ដែលការណ៍បង្កើននូវលំនឹង ព្រមទាំងធ្វើឲ្យការបើកបរវ៉ា និងការប្ដូរគន្លងផ្លូវកាន់តែមានសុវត្ថិភាព។ ប្រព័ន្ធចង្កូតអេឡិចត្រូនិកបត់កង់ទាំងអស់មានន័យថា គ្មានការភាពខ្ទាស់គ្នារវាងទំនុកចិត្តក្នុងពេលបើកបរល្បឿនលឿន និងភាពងាយស្រួលក្នុងពេលបើកបរល្បឿនយឺត។

បន្សំរវាងម៉ូតរចនា គុណភាពផលិត និងសម្ភារៈ
ម៉ូតរចនាខាងក្រៅយ៉ាងលេចធ្លោរបស់ Flying Spur គឺផ្អែកទៅលើចក្ខុវិស័យថ្មី និងទំនើបដែលត្រូវបានស្គាល់យ៉ាងច្បាស់ថាជា Bentley។ ជាមួយនឹងការពង្រីកចម្ងាយរវាងកង់មុខ និងកង់ក្រោយ 130mm ប្រៀបធៀបទៅនឹងម៉ូដែលជំនាក់ទីពីរ ពេល Flying Spur ថ្មី បានបង្កើនផ្ទៃរថយន្ដលើផ្លូវថ្នល់ ហើយតួរថយន្ដទាំងមូលមានភាពកាន់តែរឹងមាំ។

សម្រាប់ Flying Spur V8 មានពណ៌ថ្នាំ Bentley ចំនួនប្រាំពីរសម្រាប់ជ្រើសរើសជាបទដ្ឋាន ដែលត្រូវបានសម្រិតសម្រាំងយ៉ាងប្រុងប្រយ័ត្នដើម្បីបំពេញនូវលក្ខណៈ និងខ្សែសង្វាក់របស់រថយន្ដនេះ។ អតិថិជនក៏អាចបញ្ជាក់លម្អិតអំពីរថយន្ដរបស់ខ្លួនពីប្រភេទថ្នាំពណ៌ជាង 60 បន្ថែមទៀត រាប់បញ្ចូលទាំង Mulliner និងប្រាក់កម្រៃជើងសារផ្ទាល់ខ្លួន។ លក្ខណៈខ្សែខ្មៅផ្ដល់នូវជម្រើសថ្មីជំនួសពណ៌ភ្លឺថ្លាខាងក្រៅ រាប់បញ្ចូលទាំងប្រភេទពណ៌ខ្មៅនៃ Flying B អគ្គិសនីបំភ្លឺតាមជម្រើស និងសម្រាប់សោភណ្ឌភាពខាងក្រៅកាន់តែមានលក្ខណៈស្ព័រ លក្ខណៈបច្ចេកទេសម៉ូតរចនាបំពេញនូវសមត្ថភាពគ្មានគូប្រជែងរបស់ Flying Spur V8។
លក្ខណៈខាងក្រៅជាស្តង់ដាររបស់ម៉ូដែល V8 ថ្មីរួមមានយ៉ាន់សំលោហៈបាញ់ថ្នាំកាំ 10 ទំហំ 20 អ៊ិន្ឈ៍ ស្លាកសម្គាល់ស្លាប V8 និងបំពង់ផ្សែងភ្លោះ ដែលធ្វើឲ្យផ្នែកខាងក្រោយនៃរថយន្ដមានភាពស្រស់ស្អាត។

ផ្នែកខាងក្នុងរបស់ Flying Spur V8 ថ្មីទាំងអស់បង្ហាញអំពីជំនាញរបស់ Bentley ក្នុងការបង្កើតនូវកាប៊ីនដ៏ទំនើបប្រកបដោយភាពប្រណិត និងការច្នៃប្រឌិតថ្មីគ្មានគូប្រជែងបាន។ ប្រកបដោយម៉ូតរចនាប្រណិតគ្មានពីរ វាមានកៅអីប្រកបដោយផាសុកភាពបំផុតដែលមានប្រាំពណ៌ រួមជាមួយនឹងនឹងស្លាក ‘ស្លាប’ របស់ Bentley នៅកុងសូល និងហ្វាសៀផ្នែកខាងក្រោម។ សម្រាប់ជាជម្រើសបន្ថែម ជម្រើសពណ៌បានបន្ថែមពណ៌ចំនួន 10 បន្ថែមទៀត និងល្បាយពីរលាក់ឌីយូថូនផ្នែកខាងក្នុងចំនួនពីរទៀត។
ឈើបន្ទះវីននេផ្ដេកតាមតាប្លូកុងទ័រទៅក្នុងទ្វារបង្ហាញច្បាស់អំពីភាពទូលាយរបស់កាប៊ីន។ Crown Cut Walnut ត្រូវបានផ្ដល់ជាស្ដង់ដារ ដែលប្រើដំណើរការកាត់ត្រង់ដើម្បីផ្ដល់នូវផ្ទៃលើដែលមានលក្ខណៈទំនើបបំផុត។ មានប្រភេទឈើបន្ទះវីននេចំនួនប្រាំពីរថែមទៀតសម្រាប់ជ្រើសរើស បូករួមនឹងផ្ទៃលើជាលក្ខណៈបច្ចេកទេស High Gloss Carbon Fibre ។ ផ្ទៃលើឈើបន្ទះវីននេភ្លោះក៏អាចមាននៅក្នុងប្រភេទឈើបន្ទះវីននេទាំងអស់ ដែលបន្ថែមនូវអារម្មណកាន់តែពិសេសនៅក្នុងកាប៊ីនជាមួយនឹង Côtes de Genève ដែលមានជាពិសេសសម្រាប់កុងសូលកណ្ដាលខាងមុខ។

អេក្រង់បង្វិលលំដាប់ទីមួយរបស់ Bentley ក៏មាននៅលើ Flying Spur V8 ថ្មីផងដែរ។ នៅពេលចុចលើប៊ូតុងបញ្ឆេះម៉ាស៊ីន ផ្នែកឈើបន្ទះវីននេនៅកណ្ដាលតាប្លូកុងទ័របង្វិលបង្ហាញចេញនូវថាច់ស្រ្គីនទំហំ 12.3 អ៊ិន្ឈ៍ ដែលបង្ហាញផ្ទាំងឌីជីថលអាចកែសម្រួលបានចំនួនបី។ ចំហៀងទីពីររបស់អេក្រង់បង្ហាញនូវផ្ទៃមុខនាឡិកាដ៏ស្រស់ស្អាតចំនួនបី ដែលបង្ហាញអំពីសីតុណ្ហភាពនៅខាងក្រៅ ត្រីវិស័យ និងក្រូណូម៉ែត្រ។ ឌីថុកឌីជីថលពេញអាចជ្រើសរើសនៅចំហៀងទីបី ដើម្បីទទួលបានឈើបន្ទះវីននេរលោងនៅជុំវិញកាប៊ីន។
នៅក្នុងផ្នែកខាងក្រោយ រីម៉ូតបញ្ជាថាច់ស្គ្រីនយ៉ាងថ្មីស្រឡាងត្រូវបានផលិតឡើងពីសម្ភារៈរចនាយ៉ាងស្រស់ស្អាត។ វារួមបញ្ចូលស្ទើរតែមើលមិនឃើញទៅក្នុងកុងសូល ប៉ុន្តែអាចដោះចេញយ៉ាងងាយស្រួលដោយប៉ះលើប៊ូតុងដើម្បីយករសម្រាប់រីម៉ូតបញ្ជាមកប្រើប្រាស់។ វាអាចឲ្យយើងប្រើប្រាស់កម្មវិធីជាច្រើន រាប់បញ្ចូលទាំងត្រួតពិនិត្យមុខងារបញ្ជូនសារកៅអីខាងក្រោយ និងត្រួតពិនិត្យអាកាសធាតុផ្នែកខាងក្រោយ ព្រមទាំងអាចប្រើប្រាស់ដើម្បីកំណត់ព្រីស្តរដូចជា Mood Lighting។

បច្ចេកវិទ្យាថ្មីរួមជាមួយនឹងភាពប្រណិតយ៉ាងទាន់សម័យ
Flying Spur ថ្មីបញ្ចូលនូវសម្ភារៈបរិក្ខារវៃឆ្លាត និងទំនើបលំដាប់នាំមុខគេតម្រូវតាមអ្នកបើកបរ និងអ្នកដំណើរ។ SIM បង្កប់ត្រូវបានផ្ដល់ជូន មានន័យថាលក្ខណៈរថយន្ដភ្ជាប់ My Bentley លែងចាំបាច់ឲ្យអតិថិជនភ្ជាប់សេវាអ៊ីនធើណិតផ្ទាល់ខ្លួនទៀតហើយ។ សេវាពីចម្ងាយ និងក្នុងរថយន្ដ My Bentley គឺជាប្រភេទសេវាកម្មកំពុងអភិវឌ្ឍជាបន្តដែលមានផ្ដល់ជូនអតិថិជនតាមរយៈ app ពិសេស នៅលើទូរស័ព្ទចល័ត iOS និង Android។
សេវាពីចម្ងាយ – អាស្រ័យទៅលើវត្តមានរបស់វាក្នុងតំបន់ – អាចភ្ជាប់តាមរយៈ My Bentley app ដែលពេលនេះមានមុខងារជាច្រើនសម្រាប់អតិថិជនរបស់យើងខ្ញុំ – មានចាប់ពីមុខងារ ‘ស្វែងរករថយន្ដរបស់ខ្ញុំ’ និង ‘ចាក់សោររថយន្ដរបស់ខ្ញុំ’ តាមរយៈស្ថានភាព និងស្ថិតិរថយន្ដ – រាប់បញ្ចូលទាំងការរួមជាមួយនឹងមុខងារផ្សេងទៀតដូចជាម៉ាស៊ីនកំដៅពេលចត់ ក្នុងករណីសមស្រប។

លក្ខណៈពិសេសផ្សេងទៀតតាមរយៈប្រព័ន្ធព័ត៌មានកម្សាន្ដរបស់រថយន្ដរួមមាន Apple CarPlay® ដែលផ្ដល់នូវរូបភាពជាក់ស្ដែងតាមផែនទីផ្កាយរណប និងការផ្ដល់សញ្ញាព្រមានអំពីការប្ដូរផ្លូវ ឬស្ថានភាពចរាចរណ៍តាមរយៈសេវាព័ត៌មានគ្រោះថ្នាក់ក្នុងតំបន់។
តាមរយៈសម្ភារៈបរិក្ខារតាមជម្រើសជាច្រើន រាប់បញ្ចូលទាំងថេបភ្លិតកម្សាន្ដនៅកៅអីក្រោយ អប់ហ្សិនអូឌីយ៉ូរហូតដល់ Naim លំដាប់នាំមុខគេសម្រាប់ប្រព័ន្ធ Bentley និងភាពប្រណិតនៃថតក្លាសេភេសជ្ជៈពីរដបនៅលើរថយន្ដ កាប៊ីនខាងក្រោយរបស់ Flying Spur គឺជាកន្លែងដ៏ពិសេសមួយសម្រាប់បំពេញការងារ និងសម្រាកនៅពេលកំពុងធ្វើដំណើរ។

ថតក្លាសេដបភេសជ្ជៈថ្មីមាននៅកៅអីខាងក្រោយនៅខាងក្រោយធ្នាក់ដៃ។ ជាមួយនឹងកម្រិតក្លាសេចំនួនពីរពី +6°C ដល់ -6°C និងសមត្ថភាពក្នុងការផ្ទុកភេសជ្ជៈកំប៉ុងចំណុះ 330ml ចំនួនប្រាំមួយ ដបចំណុះ 500ml ចំនួនបួន ឬស្រាសំប៉ាញ (750ml) ដបធំចំនួនពីរ ថតក្លាសេអាចដាក់ភេសជ្ជៈបានគ្រប់ល្មមសមស្របសម្រាប់ការធ្វើដំណើរនានា។ ម៉ូតរចនាថ្មីទាំងស្រុងមានន័យថា ថតក្លាសេត្រូវបានបំពាក់ទៅក្នុងកន្លែងតូចជាង Flying Spur ជំនាន់មុនៗជាខ្លាំង គឺតូចជាងការប្រើផ្ទៃថតធំចំណុះ 420 លីត្រ។
នៅក្នុងកាប៊ីនខាងក្រោយ អតិថិជនក៏អាចកំណត់យកកៅអីបួនដើម្បីទទួលបានគម្លាតកាន់តែវែងពីកុងសូលខាងមុខទៅខាងក្រោយផងដែរ។ ការកំណត់យកកៅអីបួនបង្ហាញយ៉ាងច្បាស់អំពីភាពទំនើបនៃម៉ូតរចនា ផាសុកភាព និងភាពប្រណិត។ កុងសូលរួមមានប្រអប់ថ្មីសម្រាប់រីម៉ូតបញ្ជាថាច់ស្គ្រីន 5” ទម្រពែងភ្លោះ ធ្នើតម្រៀបបន្ថែម និងជម្រើសចំណុចសាកថ្មឥតខ្សៃ។ ធ្លាក់ដៃខាងក្រោយមានផ្ទៃលើលោហធាតុភ្លឺថ្លា និងបង្កប់រន្ធដោត USB ចំនួនពីរ និងព្រីដោតភ្លើង 12v ។

តុពិចនិចដើរដោយអគ្គិសនីដែលបានភ្ជាប់ក្នុងផ្នែកខាងក្រោយនៃកៅអីមុខអាចប្រើបានដោយចុចប៊ូតុងម្ដង។ ឈើបន្ទះវីននេដែលគ្របលើផ្នែកខាងក្រោមតុ ឡើងចុះដើរដោយអគ្គិសនី និងបង្ហាញនូវផ្ទៃស្បែកសត្វត្រឹមស្មើរួមជាមួយនឹងប្រហោងដាក់ប៊ិច ឬស្ទីឡូ។ សង្កត់ប៊ូតុង តុនឹងចូលសន្សឹមៗទៅទីតាំងដើមរបស់វាវិញ។
ភាពទាក់ទាញចង់បាន Flying Spur កើនឡើងរឹតតែខ្លាំង។
Flying Spurs ទាំងអស់ផលិតឡើងនៅរោងចក្ររបស់ Bentley ក្នុងក្រុង Crewe – ដែលជារោងចក្រផលិតរថយន្ដប្រណិតគ្មានកាបូនទីមួយរបស់ពិភពលោក ការបញ្ជាទិញរបស់អតិថិជនកំពុងស្ថិតនៅក្នុងដំណើរការ ហើយការប្រគល់ជូនអតិថិជនដំបូងគេគឺធ្វើឡើងនៅមុនចុងឆ្នាំ 2020 នៅក្នុងចក្រភពអង់គ្លេស និងទ្វីបអឺរ៉ុប ដោយទីផ្សារពិភពលោកផ្សេងទៀតនឹងធ្វើឡើងឆាប់ៗបន្ទាប់ពីនោះនៅក្នុងឆ្នាំ 2021។

ពេលនេះ រថយន្ដប្រណិតទ្វារបួនល្អបំផុតក្នុងពិភពលោកបានពង្រីកភាពទាក់ទាញរបស់ខ្លួន ដោយផ្ដល់នូវការផ្ដោត និងភាពប្រាកដនិយមបន្ថែមចំពោះអ្នកបើកបរ ដោយមិនប៉ះពាល់ដល់ភាពប្រណិត ឬគុណភាពផលិតរបស់ខ្លួន។
កំណត់សម្គាល់ចំពោះអ្នករៀបរៀង
Bentley Motor គឺជាម៉ាកយីហោរថយន្ដប្រណិតដែលមានការពេញនិយមបំផុតនៅក្នុងពិភពលោក។ ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនស្ថិតនៅក្នុងក្រុង Crewe ជាទីកន្លែងដែលប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុនមាននៅទីនោះ រាប់បញ្ចូលទាំង ការរៀបចំម៉ូតរចនា R&D វិស្វកម្ម Mulliner និងផលិតកម្មនៃខ្សែសង្វាក់ម៉ូដែលបីរបស់ក្រុមហ៊ុន Continental, Flying Spur និង Bentayga។ បន្សំរវាងហត្ថកោសល្យដ៏ប្រណិតដោយប្រើប្រាស់ជំនាញដែលបានផ្ទេរពីជាច្រើនជំនាន់ រួមជាមួយនឹងជំនាញវិស្វកម្ម និងបច្ចេកវិទ្យាដ៏ទំនើបគឺជាលក្ខណៈពិសេសមានតែមួយរបស់រថយន្ដប្រណិតចក្រភពអង់គ្លេសដូចជា Bentley។ វាក៏ជាគំរូនៃការផលិតប្រកបដោយគុណតម្លៃខ្ពស់របស់ចក្រភពអង់គ្លេសយ៉ាងល្អបំផុតផងដែរ។ Bentley មានបុគ្គលិកបម្រើការប្រហែល 4,000 នាក់នៅក្រុង Crewe។ សេចក្ដីបដិសេធ – ម៉ូដែលដែលបានបង្ហាញគឺជារថយន្ដម៉ូដែលឆ្នាំ 2021 ដែលមិនមានទេនៅក្នុងទីផ្សារទាំងអស់។ សូមទំនាក់ទំនងអ្នកលក់របស់លោកអ្នកសម្រាប់ព័ត៌មានអំពីវត្តមានក្នុងទីផ្សាររបស់រថយន្ដនេះ។


