ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    Range Rover ស៊េរីទំនើប បើកលឿនដូចហោះ រេចង្កូតបុករូបសំណាក់ព្រះពុទ្ធធ្វើឲ្យដាច់ព្រះកេសចេញបាត់ ហើយរថយន្តក្រឡាប់ផ្ងារជើងខ្ទេចខាងមុខអស់

    BY Khmernote Media November 4, 2020
    Range Rover ស៊េរីទំនើប បើកលឿនដូចហោះ រេចង្កូតបុករូបសំណាក់ព្រះពុទ្ធធ្វើឲ្យដាច់ព្រះកេសចេញបាត់ ហើយរថយន្តក្រឡាប់ផ្ងារជើងខ្ទេចខាងមុខអស់

    រាជធានីភ្នំពេញ ៖ រថយន្ត Range Rover ស៊េរីទំនើប បោះពួយលឿនដូចហោះ រេចង្កូតទៅបុករូបសំណាក់ព្រះពុទ្ធរូប បណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងរបួស២នាក់ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនាវេលាម៉ោង១១ និង២៥នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    រថយន្តបង្កជាប្រភេទរថយន្ត ស៊េរីទំនើបម៉ាក RANG ROVER VELAR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BI-1669 បើកបរដោយបុរសម្នាក់ និងរួមដំណើរបុរស២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណទាំងអស់ ។

    ប្រភពពីពលរដ្ឋម្នាក់បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើបានបើកតាមបណ្ដោយផ្លូវភ្នំពេញហាន់ណូយ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនដូចហោះ ខណៈពេលមកដល់ចំណុចកើតហេតុ ដោយសារតែផ្លូវកោង រថយន្តមិនបង្អន់ល្បឿន បានទៅបុកនឹងរូបចម្លាក់ជាច្រើន ហើយរថយន្តក្រឡាប់ប្រហែល៤ជុំ ខូចខាតរថយន្តស្ទើរទាំងស្រុង និងបណ្ដាលរងរបួសធ្ងន់ម្នាក់ (អ្នករួមដំណើរ) ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកឯរូបសំណាកព្រះពុទ្ធរូប ត្រូវបានខូចខាតអស់ជាច្រើន និងមួយអង្គដែលនៅខាងមុខគឺបាក់ព្រះកេសតែម្ដង ខូចខាតយ៉ាងដំណំ ។

    ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ ចុះមកវាស់វែងស្ទូចយករថយន្តបង្ក ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: