ស្នងការខេត្តបាត់ដំបង បញ្ជាឱ្យផែនជំនាញធ្វេីការស្រាវជ្រាវជាបន្ទាន់ករណីគំរាមសម្លាប់អ្នកសារព័ត៌មានតាមបណ្តាញសង្គម
ខេត្តបាត់ដំបង៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសជម្រាបជូនសាធារណ:ជន ពិសេសបងប្អូនអ្នកប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា នៅពេលនេះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានទទួលហេីយនូវបណ្តឹងរបស់ លោក ឆោម ពិសម័យ ភ្នាក់ងារសារព័ត៌មាន (កោះសន្តិភាព) ប្រចាំខេត្តបាត់ដំបងដែលលោកទទួលរងការគំរាមកំហែងដល់ជីវិតតាមបណ្តាញសង្គម។

នៅពេលនេះលោកឧត្តមសេនីយ៍ត្រី សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ដំបង បានចាត់វិធានការជាបន្ទាន់ដល់ផែនជំនាញឱ្យធ្វេីការស្រាវជ្រាវស៊េីបអង្កេតលេីករណីនេះហេីយ ករណីស្រាវជ្រាវរកឃេីញថា ពិតជាមានអំពេីល្មេីសច្បាប់ មែននោះសមត្ថកិច្ចនគរបាលនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នក ប្រព្រឹត្តិ ។
សេចក្តីដូចបានជម្រាបជូនខាងលើសូមសា ធារណជនមេត្តាជ្រាប និងសូមបន្តចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាព៕ (ក្រុមការងារប្រតិកម្មរហ័ស)

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង