ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនបុរសម្នាក់លួចសំបុត្រចូលទស្សនាមជ្ឈមណ្ឌលកម្សាន្តមួយកន្លែងចំនួន៦០០សន្លឹក យកទៅលក់បន្តត្រូវសមត្ថកិច្ចក្របួចជាប់

    BY Khmernote Media November 4, 2020
    ឃាត់ខ្លួនបុរសម្នាក់លួចសំបុត្រចូលទស្សនាមជ្ឈមណ្ឌលកម្សាន្តមួយកន្លែងចំនួន៦០០សន្លឹក យកទៅលក់បន្តត្រូវសមត្ថកិច្ចក្របួចជាប់

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង០១៖៥០នាទីព្រឹក ចំណុចមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីអំពើលួចសំបុត្រចូលទស្សនាកម្សាន្តមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ចំនួន ៦០០សន្លឹក។

    ជនសង្ស័យមានឈ្មោះ ទូច វាន់ឌឿន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបើកបរ រថយន្ត។ សម្ភារបាត់បង់៖ សំបុត្រចូលទស្សនាកម្សាន្ត មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ចំនួន ៦០០សន្លឹក។ វត្ថុតាងចាប់យក៖ សំបុត្រចូលទស្សនាមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រចំនួន ១៩៨សន្លឹក។

    សភាពនៃរឿងហេតុនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១៖០០នាទីមុនពេលកើតហេតុជនរងគ្រោះ ដោយមានការសង្ស័យថា៖ មានការបាត់បង់ សំបុត្រចូលទស្សនាកម្សាន្តមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រច្រើនសន្លឹក បានឆែកមើលកាមេរ៉ាសុវត្ថិភាព ឃើញមានជនសង្ស័យ ធ្វើសកម្មភាពលួចយកសំបុត្រចូលទស្សនាកម្សាន្ត បានហៅជនសង្ស័យមកសួរនាំ រួចឆែកឃើញសំបុត្រមួយចំនួន ជាវត្ថុតាងខាងលើ នៅក្នុងកាបូបស្ពាយរបស់ជនសង្ស័យ រួចបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដីឥដ្ឋ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០១៖៥០នាទី ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍បាននាំជនសង្ស័យ វត្ថុតាង មកដើម្បីធ្វើការសួរនាំ។ ក្រោយពីសាកសួររួចនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា សំបុត្រជាវត្ថុតាងខាងលើគឺខ្លួនពិតជាបានធ្វើសកម្មភាពលួចយកពិតប្រាកដមែន បច្ចុប្បន្នជនសង្ស័យកំពុងបន្តចាត់ការតាមនីតិវិធី ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

    Share This Post: