ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទីបំផុត ល្បែង​ស៊ីសង​តាម​អនឡាញ​ ខេនណូ​ (Keno online) ត្រូវ​បានបិទ​ទូទាំង​ប្រទេស​

    BY Khmernote Media November 5, 2020
    ទីបំផុត ល្បែង​ស៊ីសង​តាម​អនឡាញ​ ខេនណូ​ (Keno online) ត្រូវ​បានបិទ​ទូទាំង​ប្រទេស​

    បន្ទាប់​ពី​មាន​បទបញ្ជា​ដ៏ម៉ឺងម៉ាត់របស់​ឯកឧត្តម​ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​ ក្រុម​ប្រតិបត្តិការ​ នៃ​គណៈកម្មការ​ចម្រុះ​បង្ក្រាប​ការលេងល្បែងកាស៉ីណូ​ ឆ្នោត​ ឡូតូ​ ភ្នាល់​បាល់​ ភ្នាល់​អនឡាញ​ និង​ល្បែង​ភ្នាល់​ខុសច្បាប់​គ្រប់​ប្រភេទ​ បានចុះ​ពិនិត្យ​ ក្រុម​ហ៊ុន​ ស៉ិន​ នីវ​ ដែល​មានទី​ស្នាក់​ការ​នៅ​កោះពេជ្រ​ រាជធានី​ភ្នំពេញ​ និងបាន​រកឃើញ​ថា​ តំណាង​ចែកចាយ​មួយចំនួន​ ពិតជា​បានធ្វើ​អាជីវកម្ម​ឆ្នោត​ប្រភេទ​ Keno ប្រាកដ​មែន​ ​​ ។

    ដូច្នេះ ល្បែងស៊ីសងអនឡាញ​ ខេនណូ​ Keno online ត្រូវ​បានបិទ​ទូទាំង​ប្រទេស​ ដោយពុំអនុញ្ញាតឲ្យធ្វើអាជីវកម្ម​ឆ្នោត​ប្រភេទ​ keno ចាប់ពីថ្ងៃនេះតទៅ។ ប្រជាពលរដ្ឋ សូមអរគុណ​ឯកឧត្តម​នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ ដែល​បានទទួល​យកសំណូមពរមហាជន ហេីយចុះបិទល្បែងស៊ីសងប្រភេទនេះ មិនអោយមានតទៅទៀត​៕

    ប្រភព៖ ការពិត GCNP

    Share This Post: