អគ្គិភ័យឆាបឆេះផ្សារកំពង់ពពិល ខេត្តព្រៃវែង លេបត្របាក់អស់ ៧៥តូប ខូចខាតគិតជាទឹកប្រាក់ប្រហែល ៣៥ មុឺនដុល្លាអាមេរិក
ខេត្តព្រៃវែង៖ កាលពីថ្ងៃព្រហស្បតិ៍ ៥ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១:០០ នាទី មានករណីអគ្គីភ័យឆេះនៅចំនុចផ្សារកំពង់ពពិលស្ថិតក្នុង ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។

+ មូលហេតុ: ទូស្សេខ្សែរភ្លើង ។
+ប្រើប្រាស់រថយន្តអគ្គីភ័យអន្តរាគមន៍ចំនួន ២១ គ្រឿង÷
១- នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ ០៥ គ្រឿង
២- ស្នងការខេត្តកណ្តាលចំនួន ០៣ គ្រឿង
៣- ស្នងការខេត្តព្រៃវែងចំនួន ០៦ គ្រឿង
៤- ក្រុមហ៊ុន OCIC ចំនួន ០៧ គ្រឿង
+ប្រើប្រាស់ទឹកអស់ចំនួន ៧០ សុីទែន ។
+ បង្កឲ្យស្លាប់មនុស្ស: (គ្មាន) ។
*ការខូចខាតមានទំហំ ប្រហែល៧០ភាគរយ (ខូចខាត ៧៥តូប លេី ១០៥ តូប ) ដោយមិនទាន់គិតអ្នកលក់កញ្ច្រែងល្អី ស្មេីនិងទឹកប្រាក់ប្រហែល ៣៥ មុឺន ដុល្លាអាមេរិក៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ