ស្នងការខេត្តកំពត ធ្វើការបំភ្លឺករណីក្មេង២ក្រុមកាប់គ្នា ហើយសមត្ថកិច្ចផ្ទុះអាវុធផ្លាតត្រូវជនរងគ្រោះបណ្ដាលឲ្យស្លាប់ ពេលបញ្ចូនទៅដល់មន្ទីពេទ្យ
ខេត្តកំពត៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំនៃស្នងការនគរបាលខេត្តកំពត ខ្ញុំសូមបញ្ជាក់ជូនបន្ថែមនិងបំភ្លឺពាក់ពន្ធ័ការបង្ក្រាបករណីកាប់គ្នារវាងក្មេងពីរក្រុមនៅក្រុងកំពត កាលពីយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩៖០០នាទី ដែលបណ្តាលអោយផ្ទុះអាវុធផ្លាតទៅលើក្រុមដែលបានកាប់គេ បណ្តាលអោយស្លាប់ពេលបញ្ជូនទៅដល់មន្ទើរពេទ្យ។

ក្នុងករណីខាងលើនេះ សមត្ថកិច្ចមិនមានចេតនាក្នុងការផ្ទុះអាវុធអោយត្រូវជនរងគ្រោះនោះទេ វាជារឿងចៃដន្យ ការដែលផ្ទុះអាវុធនេះ គោលបំណងដើម្បីបង្អាក់ការរត់គេចខ្លួនរបស់ភាគីដែលបានកាប់ទៅលើជនរងគ្រោះម្ខាងទៀតតែប៉ុណ្ណោះ។ ដោយឡែកចំពោះថវិកា $ 4,500 ដែលបានជូនទៅក្រុមគ្រួសារនៃសពមិនមែនជាថ្លៃទិញអាយុជីវិតរបស់ជនរងគ្រោះនោះទេ វាជាថវិការដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពសម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកចំពោះសមត្ថកិច្ចដែលបានផ្ទុះអាវុធ កំពុងត្រូវបានអនុវត្តវិន័យរបស់កងកំលាំងនគរបាលជាតិ និងបញ្ជូនទៅតុលាការតាមនិតិវិធី។ សូមសាធារណៈជនទាំងអស់មេត្តាជ្រាប និងអនុគ្រោះចំពោះកំហុសដែលបានកើតឡើង ៕


ប្រភព៖ ស្នងការដ្ផាននគរបាលខេត្តកំពត