ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សោកនាកម្មដ៏រន្ធត់! មនុស្ស០៧នាក់ស្លាប់ និងរបួស០៥នាក់ ក្នុងហេតុការណ៍ក្រឡាប់ឡានធ្លាក់ប្រឡាយទឹក នៅសៀមរាប (មានវីដេអូ)

    BY Khmernote Media November 6, 2020
    សោកនាកម្មដ៏រន្ធត់! មនុស្ស០៧នាក់ស្លាប់ និងរបួស០៥នាក់ ក្នុងហេតុការណ៍ក្រឡាប់ឡានធ្លាក់ប្រឡាយទឹក នៅសៀមរាប (មានវីដេអូ)

    ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៧នាក់បានស្លាប់ និង៥នាក់រងរបួស ដោយសារហេតុការណ៍ក្រឡាប់រថយន្តធ្លាក់ប្រឡាយទឹកដោយខ្លួនឯង។ ហេតុការណ៍បានកើតឡើងតាំងពីម៉ោង០២:៤០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ246-247 ភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

    សមត្ថកិច្ចបានរាយការណ៍ថារថយន្តជួបគ្រោះថ្នាក់ចរាចណ៍ម៉ាកស្តារិច (Hyandai Starex) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម 2A-8469 បើកបរដោយជនជាតិខ្មែរ មិនទាន់ស្គាល់អត្តសញ្ញាណ (ស្លាប់) ដោយដឹកអ្នករួមដំណើរ ជនជាតិវៀតណាម១១នាក់ (ក្នុងនោះមានប្រុស០៦នាក់ និងស្រី០៥នាក់)។ ករណីនេះបណ្តាលអោយស្លាប់មនុស្ស ០៧នាក់ ក្នុងនោះមានមនុស្សស្រី០៣នាក់ ប្រុស៤នាក់ នឹងរបួសស្រាល០៥នាក់ ។

    នេះបើយោងតាមសន្និដ្ឋានរបស់សមត្ថកិច្ចមូលហេតុបឋម អ្នកបើកបរអាចក្នុងស្ថានភាព ងងុយដេក និងមានល្បឿនលឿន។ ទោះជាយ៉ាងណាក៏ដោយ ករណីសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: