ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    តន់ ចន្ទសីម៉ា ចាប់ផ្ដើមចេញបទ នៅក្រុមហ៊ុនថៃហើយជាមួយអ្នកភ្លេងថៃ ៤រូប

    BY Liny Chan November 6, 2020
    តន់ ចន្ទសីម៉ា ចាប់ផ្ដើមចេញបទ នៅក្រុមហ៊ុនថៃហើយជាមួយអ្នកភ្លេងថៃ ៤រូប

    Galaxy Navatra Thailand ដែលជាផលិតកម្មថ្មីស្រឡាងមួយនៅប្រទេសថៃដែលបានប្រកាសសហការវិនិយោគលើវិស័យចម្រៀងរួមគ្នាជាមួយ Galaxy Navatra របស់ឧកញ៉ា ឡេង ណាវ៉ាត្រា គ្រោងបញ្ចេញអាល់ប៊ុមថ្មីដំបូងរបស់ខ្លួននាពេលឆាប់ៗ ខាងមុខនេះ ហើយ តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្មនឹងក្លាយជាតារាចម្រៀងទី១ ចេញច្រៀងជាភាសាថៃមុនគេ។

    លោក យឹម តាស្រង់ អ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy Navatra បានឲ្យដឹងបន្ទាប់ពីភាគីថៃធ្វើ compeign លើបទចម្រៀងមួយបទដែលមានចំណងជើងថា “ចូលដណ្ដឹងបងទៅ” ដែលច្រៀងរួមគ្នាដោយតារាចម្រៀងខ្មែរ តន់ ចន្ទសីម៉ា និង តារាចម្រៀងប្រុសថៃ ម្នាក់កាលពីពេលថ្មីៗកន្លងទៅនោះ ឃើញថាទទួលបានការគាំទ្រយ៉ាងកក្រើកនៅថៃ ដូចនេះទើបផលិតកម្មនឹងធ្វើបទចម្រៀងឲ្យ តន់ ច័ន្ទសីម៉ាច្រៀងជាផ្លូវការនាពេលខាងមុខនេះមុនគេ។

    លោក យឹម តាស្រង់ លើកឡើងថាអាល់ប៊ុមថ្មីដំបូងរបស់ តន់ ចន្ទសីម៉ា នោះមានការចូលរួមពីក្រុមភ្លេងជនជាតិថៃ ៤រូប ចូលរួមប្រគំភ្លេង ។ ក្នុងនោះផងដែរបទចម្រៀងល្បីដែលសុទ្ធតែជា original song របស់ផលិតកម្ម Galaxy Navatra នឹង ត្រូវប្រែសម្រួលជាភាសាថៃព្រមទាំងមានការផលិតថ្មីៗជាច្រើនទៀតផងដែរ។

    លោក លោក យឹម តាស្រង់ បានបន្តឲ្យដឹងទៀតថាជា ជំហានដំបូងនេះយើងសម្រេចតែ តន់ ចន្ទសីម៉ា ម្នាក់សិន ហើយបន្ទាប់មកខាងផលិតកម្ម នឹងបញ្ជូនតារាចម្រៀងជាបន្តបន្ទាប់ទៀតច្រៀង។ អ្នកនិពន្ធ ដែលមានប្រវត្តិចូលជ្រកក្រោម ផលិតកម្ម មួយណាធ្វើឲ្យល្បីផលិតកម្មនោះល្បី មិនបានទម្លាយប្រាប់ចំនួនបទចម្រៀងនៃអាល់ប៊ុមជាភាសាថៃ លើកដំបូងរបស់ តន់ ច័ន្ទសីម៉ា ឡើយ ប៉ុន្តែលោក បែរជាប្រាប់ថាបច្ចុប្បន្ន តន់ ច័ន្ទសីម៉ា ក្រៅតែមមាញឹកលើការផលិតបទចម្រៀងថ្មី ជាច្រើនបទ ទាំង បទខ្មែរ នឹងបទថៃនោះ តារាចម្រៀងស្រី មាឌ ល្អិត សំឡេងលះ រូបនេះ ក៏កំពុងតែខិតខំប្រឹងប្រែងរៀនភាសាថៃ និងភាសាអង់គ្លេសជាខ្លាំង ដើម្បីសម្រុកតាមផែនការរបស់ក្រុមហ៊ុន ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay