ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនសង្ស័យម្នាក់ ជួញដូរគ្រឿងញៀនឆ្លងដែន ពីប្រទេសឡាវមកកម្ពុជា ត្រូវសមត្ថកិច្ចចាប់បាននៅក្បែររង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វារ

    BY Khmernote Media November 7, 2020
    ឃាត់ខ្លួនជនសង្ស័យម្នាក់ ជួញដូរគ្រឿងញៀនឆ្លងដែន ពីប្រទេសឡាវមកកម្ពុជា ត្រូវសមត្ថកិច្ចចាប់បាននៅក្បែររង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វារ

    រាជធានីភ្នំពេញ៖ នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីមានខ្សែរយៈចាត់តាំង ជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីប្រទេសឡាវមកកម្ពុជា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២០និង៤៥នាទី។

    កម្លាំងជំនាញ (ក៨) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួល ពីលោក សឿង មុនីរត័្ន ព្រះរាជអជ្ញារង នៃអយ្យការអមសាលាតំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅរាជធានីភ្នំពេញ ចំណុចបណ្តោយផ្លូវបេតុង ក្បែររង្វង់ មូលនាងមច្ឆា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។

    លទ្ធផលឃាត់ខ្លួនជនសង្ស័យ ០១នាក់៖ ឈ្មោះ សឿន ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ។
    + វត្ថុតាងចាប់យកបាន គ្រឿងញៀនសរុប ៣១១១.០៧ ក្រាម ៖
    – សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៣១១០ក្រាម
    – អ៊ិចស្តាស៊ី (MDMA) ទម្ងន់១.០៧ក្រាម
    – ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង ៕

    ប្រភព៖ Anti-Drug Department

    Share This Post: