បច្ចេកវិទ្យា

កុំភ្លេចរង់ចាំអ៊ុតថ្ងៃពិសេស OPPO Day ខែវិច្ឆិកា ធានាថានឹងមានអ្វីថ្មី ប្លែកនឹងផ្តល់ជូនអតិថិជនកាន់តែពិសេស

BY
Liny Chan
November 8, 2020

តើលោកអ្នកកំពុងរង់ចាំថ្ងៃពិសេស OPPO Day មែនទេ? ពិតណាស់! នាថ្ងៃទី10-11 ខែវិច្ឆិកា នេះក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO បានត្រៀមនឹងរៀបចំកម្មវិធីដ៏សែនកក្រើក និងភ្ញាក់ផ្អើលសម្រាប់អតិថិជនដែលតែងតែគាំទ្រ OPPO មិនឲ្យខកចិត្ត ខកបំណងឡើយ។ ពិសេសអតិថិជនដែលនិយមគាំទ្រទូរស័ព្ទដៃស៊េរី OPPO Reno4 តែម្តងដឹងតែពញាក់អារម្មណ៍នឹកស្មានមិនដល់។

បើតាមចាំបាន អំឡុងពាក់កណ្តាលខែសីហារំលងទៅនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា គឺបានធ្វើការសម្ពោធជាផ្លូវការនូវស្មាតហ្វូនម៉ូដែល Reno4 ដ៏កក្រើក និងល្បីរន្ទឺពេញប្រទេសកម្ពុជា។ អ្វីដែលនឹកស្មានមិនដល់នោះគឺ គ្រាន់តែសម្ពោធ និងប្រកាសពីតម្លៃជាផ្លូវការមិនបានប៉ុន្មាន ស្រាប់តែអតិថិជននាំគ្នាសម្រុកទៅកក់ស្មាតហ្វូន Reno4 យ៉ាងភ្លូកទឹក ភ្លូកដីពេញៗហាងទូរស័ព្ទ រហូតដល់អស់ស្តុកត្រឹមតែរយៈពេលប៉ុន្មានថ្ងៃតែម្តង។

តើអ្វីដែលនាំឲ្យ OPPO Reno4 ទទួលបានការពេញនិយមខ្លាំងសម្បើមផ្ទុះអស់ទីផ្សារ? ហើយវាមានចំណុចពិសេសៗអ្វីខ្លះ?

– កាមេរ៉ា៖ OPPO Reno4 បំពាក់ជាមួយកាមេរ៉ាក្រោយ 4 គ្រាប់ (48MP+8MP+2MP+2MP) និងកាមេរ៉ាមុខស៊ែសហ្វីទំហំ 32MP ជាមួយនឹងមុខងារប្លែកៗរួមមាន AI ColorPortrait, Night Flare Portrait, Monochrome Video, Ultra-Dark Mode, Ultra-Night Mode, Ultra-Clear 108MP, AI Slow Motion 960fps និងមុខងារថតជិតបែប Macro មុខងារថតបានមុំទូលាយ Wide Angel ងាយៗ។
– ច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ៖ OPPO Reno4 បំពាក់ជាមួយនឹងបច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ ដែលភាសាអង់គ្លេសហៅថា AI enhanced Smart Sensor ដែលរួមមាន មុខងារការពារសម្គាល់វៃឆ្លាត មុខងារបញ្ជាដោយកាយវិការ មុខងារបង្វិលអេក្រង់វៃឆ្លាត និងមុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត។
– កម្លាំងល្បឿន៖ OPPO Reno4 មានបន្ទះឈីប Qualcomm Snapdragon 720G ជាមួយនឹង RAM 8GB ROM 128GB ។
– ថាមពលថ្ម៖ OPPO Reno4 បំពាក់ជាមួយបច្ចេកវិទ្យា VOOC 4.0 សាកថ្ម 30W សាកត្រឹម 20នាទីបាន 50% សាក 5នាទីមើលវីដេអូបាន 2ម៉ោង។
– អេក្រង់៖ OPPO Reno4 បំពាក់អេក្រង់ទំហំ 6.4” AMOLED ធំស្រឡះភ្នែក លាតពេញគែម បែបទម្លុះអេក្រង់ភ្លោះជាមួយនឹងសមាមាត្រ 20:9 ច្បាស់បែបធម្មជាតិ FHD+2400×1080 កម្រិត PPI 409 ។
– រូបរាង៖ OPPO Reno4 ឌីហ្សាញ និងរចនាពណ៌ឆើតទាក់ភ្នែកលេចធ្លោ រូបរាងពេញដោយប្រណិតភាព ស្តើងត្រឹមតែ 7.7mm និងស្រាលត្រឹមតែ 165g ងាយស្រួលក្នុងការចាប់កាន់ប្រើដោយដៃម្ខាង ។

ឱកាសកាន់តែពិសេសម្រាប់អតិថិជនដែលជាវស្មាតហ្វូន OPPO Reno4 ជាមួយជម្រើស 3 ពណ៌សម្រាប់ជ្រើសរើសគឺ Space Black, Galactic Blue និង Nebula Purple នៅក្នុងថ្ងៃ OPPO Day រយៈពេលពីរថ្ងៃគឺទី10 និង 11 ខែវិច្ឆិកា ក្នុងតម្លៃ $359 (ចំណេញបាន 10$) នៅគ្រប់ហាងលក់ទូរស័ព្ទទូទាំងប្រទេស ដែលមានផ្លាក OPPO នោះអតិថិជននឹងទទួលបានកាដូពិសេសមួយទៀតគឺ៖ Power Bank 10000mAh (ចំនួន 1)។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត បើសិនជាវ OPPO Reno4 គួបជាមួយកាសលីបឥតខ្សែ OPPO Enco W11 ថែមប្រាក់ត្រឹមតែ $29 (តម្លៃពេញ $49) ឯណ្ណោះ។

ប្រញាប់ឡើង! រួសរាន់ឡើង! ថ្ងៃពិសេស កម្មវិធីពិសេសនេះមានរយៈពេលត្រឹមតែ 2 ថ្ងៃតែប៉ុណ្ណោះជាមួយនឹងតម្លៃពិសេស ចំណាយតិច ប៉ុន្តែចំណេញលើសពីការរំពឹងទុក។ កុំភ្លេចណា៎ជួបគ្នាថ្ងៃទី10-11 ខែវិច្ឆិកា នេះទាំងអស់គ្នា!
បើចង់ដឹងរឹតតែច្បាស់អាចទស្សនាវីដេអូបង្ហាញអំពីលក្ខណៈពិសេសៗពីសារព័ត៌មានល្បីៗខាងក្រោមនេះ

ខាងក្រោមនេះជាស្បតពាណិជ្ជកម្មដ៏ទាក់ទាញរបស់ OPPO Reno4

Share This Post: