បច្ចេកវិទ្យា

តិចទៀតសម្រាប់ការទស្សនាវីដេអូ និងស្ដាប់ចម្រៀងលើ YouTube អ្នកត្រូវចំណាយ $15.80 ក្នុងមួយខែ ប្រសិនបើ…

BY
Khmernote Media
June 19, 2018

នាពេលថ្មីៗនេះ ក្រុមហ៊ុន YouTube ទើបតែសម្រេចដាក់ឲ្យប្រើប្រាស់នូវសេវាកម្មថ្មី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់អាចមើលវីដេអូបានតាមចិត្ត ដោយពុំមានការរំខានពីការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ។ ទាក់ទងទៅនឹងសេវាកម្មនេះ គឺតម្រូវឲ្យបង់ប្រាក់ប្រចាំខែប្រមាណជា £11.99 រឺ $15.80 សម្រាប់ការចុះឈ្មោះជាសមាជិក YouTube Premium។

អាចនិយាយបានថា នេះគឺជាលើកទីមួយហើយដែលក្រុមហ៊ុនមួយរបស់ Google សម្រេចធ្វើបែបនេះ ហើយលើកទឹកចិត្តដល់អ្នកប្រើប្រាស់ដែលរស់នៅក្នុងចក្រភពអង់គ្លេសទាំងអស់ចាប់យកសេវាកម្មនេះថែមទៀតផង។ ទោះជាយ៉ាងណា សម្រាប់អ្នកដែលរស់នៅក្នុងសហរដ្ឋអាមេរិចក៏បានទទួលនូវសេវាកម្មប្រភេទនេះរួចហើយដែរ នោះគឺ YouTube Red។

គួរបញ្ជាក់ផងដែរថា ការបង់ប្រាប់សម្រាប់សេវាកម្មនេះ ក៏នឹងអនុញ្ញាតឲ្យអ្នកអាចចូលទៅកាន់ YouTube Music កម្មវិធី Spotify ថ្មី និងកម្មវិធីប្រគួតប្រជែងជាមួយនឹង Apple Music ទៀតដែលក្រុមហ៊ុន Google បានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីណែនាំ និងផ្ដល់ជូនអ្នកប្រើប្រាស់នូវវីដេអូណាមួយអាស្រ័យលើវីដេអូនានាដែលធ្លាប់មើលពីមុនមក។

ទោះជាយ៉ាងណា ក្រៅពីការប្រើប្រាស់សេវាកម្ម YouTube Premium អ្នកក៏អាចជ្រើសរើសសេវាកម្ម YouTube Music តែមួយផងដែរ ហើយសម្រាប់សេវាកម្មនេះ នឹងតម្រូវឲ្យបង់ប្រាក់ត្រឹម £9.99 ($13.17) ប៉ុណ្ណោះ។ អ្វីដែលអស្ចារ្យបំផុតសម្រាប់ Premium គឺអ្នកក៏អាចចាក់វីដេអូចោលនៅលើ iPhone ហើយប្រើប្រាស់កម្មវិធីផ្សេងបានផងដែរ ពោលគឺប្រៀបដូចជាចាក់តន្ត្រីលើទូរស័ព្ទអញ្ចឹង។

Fu

ប្រភព៖ metro

Share This Post: