ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម សួស យ៉ារ៉ា សរសេរថ្លែងសារ ៩ចំណុច លើហ្វេសបុកផ្ទាល់ខ្លួនជូនសាធារណជន ខណៈឯកឧត្តមកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត

    BY Khmernote Media November 11, 2020
    ឯកឧត្តម សួស យ៉ារ៉ា សរសេរថ្លែងសារ ៩ចំណុច លើហ្វេសបុកផ្ទាល់ខ្លួនជូនសាធារណជន ខណៈឯកឧត្តមកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត

    កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ដោយបញ្ជាក់ជាផ្លូវការថា មានមន្ដ្រីចំនួន៣រូបទៀត រកឃើញវិជ្ជមានកូវីដ-១៩ ដែលមានការប៉ះពាល់ជាមួយរដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា (ព្រឹត្តិការណ៍ ៣វិច្ឆិកា)។ មនុស្សទាំង៣នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នោះរួមមាន៖

    + ទី១៖ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
    + ទី២៖ លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
    + ទី៣៖ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។

    នៅមុននេះប៉ុន្មានម៉ោង ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ដ្រ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានបង្ហោះសារនៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនឈ្មោះ Yara Suosថា៖ ថ្ងៃទី​ ១១​ ខែវិច្ចិកា​ ឆ្នាំ​ 2020 ខ្ញុំបាទ​សួស​ យ៉ារ៉ា​ សូមគោរពថ្លែងសារដូចតទៅ 1- សូមអរគុណមិត្ត​ និងញាតិគ្រប់គ្នាដែលបានផ្តល់សារលេីកទឹកចិត្ត​ ខ្ញុំសូមចងចាំទុកក្នុងចិត្ត 2- ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ​ ស្ថានភាពខ្ញុំនៅ​ ធម្មតាមិនទាន់មានការវិវឌ្ឍណាមួយដែលគួរ​បារម្ភទេ 3- ខ្ញុំបានអនុវត្តចត្តាឡឺស័កយ៉ាងមុឺងម៉ាត់​ មិនដូចការបំផ្លេីសថាខ្ញុំបានទៅទិវាបុណ្យឯករាជ្យ​ឫទីណាផ្សេងៗឡេីយ 4- មេរោគ​ COVID-19 ជាមេរោគរាតត្បាតសកល​ សូមកុំយកវាធ្វេីជាល្បែងនយោបាយ​ ឫភូតកុហក​ ឫប្រឌិតដេីម្បីបំភ័យសាធារណ:ជន

    5- ត្រូវប្រុងប្រយ័ត្នបំផុតមេរោគ​ COVID-19 អាចឆ្លងតាមខ្យល់ក្នុងបន្ទប់ម៉ាសុីនត្រជាក់​ ដែលពុំមានលំហគ្រប់គ្រាន់​ ដូច្នេះគ្រប់គ្នាត្រូវពាក់ម៉ាស់ដាច់ខាត 6- សូមអរគុណការយកចិត្តទុកដាក់ពីបណ្តាមិត្តអង្គទូតនិងមិត្តអន្តរជាតិទាំងឡាយ​ ពិសេសស្ថានទូតចិនដែលបានផ្ញេីរសំភារ:សំខាន់ៗ​សម្រាប់ថែរក្សាសុខភាព 7- សូមប្រជាជនទាំងអស់គោរពតាមបទបញ្ជារបស់ក្រសួងសុខាភិបាល​ ដែលជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល 8- សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ គឺជាមេដឹកនាំ​ល្អ និងជាទីទុកចិត្តបំផុតក្នុងការគ្រប់គ្រង​សភាពការណ៍​ក្នុងគ្រាលំបាក​ ហេីយជាពិសេសគឺ​ លោកទាំងពីរ​ បានយកសុខទុក្ខប្រជាជនជាចំបង 9- សូមថ្នាក់ដឹកនាំ​ មន្ត្រី​ និងប្រជាជនរួមសាមគ្គីគ្នាអនុវត្តវិធានការក្រសួងសុខាភិបាលយកឈ្នះព្រឹត្តិការណ៍​៣វិច្ចិការនេះ​ ដោយ​មិនមានការឆ្លងទៅសហគមន៍ ដោយគោរព​ និងសូមការយោគយល់អំពីខ្ញុំបាទ​-សួសយ៉ារ៉ា

    Share This Post: