បច្ចេកវិទ្យា អន្តរជាតិ

ដំណឹងល្អ! ចាប់ពីខែមេសា ឆ្នាំ2018 នេះតទៅ រាល់កម្មវិធីថ្មីទាំងអស់នឹងអាចដំណើរការលើអេក្រង់ iPhone X បានយ៉ាងពេញលក្ខណៈ

BY
Khmernote Media
February 20, 2018

កាលពីមួយសប្ដាហ៍មុន ក្រុមហ៊ុន Apple បានធ្វើការបញ្ជាក់ដល់អតិថិជនទាំងអស់របស់ខ្លួនថា ពួកគេកំពុងធ្វើការអភិវឌ្ឍលើកម្មវិធីថ្មីរបស់ iPhone ដែលមានទាំងកម្មវិធីប្រើប្រាស់ជាសាកល និងកម្មវិធីជាច្រើនផ្សេងទៀត ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ រាល់កម្មវិធីទាំងអស់នោះនឹងអាចប្រើប្រាស់បាននៅលើ iPhone X ដោយពេញលក្ខណៈតែម្ដង ពោលគឺមិនដាច់ដូចមុនទៀតទេ បើទោះជាកម្រឹតបង្ហាញរូបភាពរបស់ iPhone កំពូលនេះមានកម្រឹត 2436 x 1125 pixel ប្លែកខុសគេក៏ដោយ។

នេះគឺជាសេចក្ដីថ្លែងការរបស់ក្រុមហ៊ុន Apple “ចាប់ពីខែមេសា ឆ្នាំ2018 ខាងមុខនេះតទៅ រាល់កម្មវិធីរបស់ប្រព័ន្ធដំណើរការ iOS ថ្មីទាំងអស់ដែលត្រូវបានដាក់បញ្ចូលក្នុង App Store ត្រូវផលិតឡើងចាប់ពីជំនាន់ iOS 11 SDK ឡើង​ដោយរួមបញ្ចូលទាំង Xcode 9 រឺលើនេះផងដែរ។ ដូចនេះ រាល់កម្មវិធីថ្មីទាំងអស់សម្រាប់ iPhone ដែលគិតទាំងកម្មវិធីសាកល គឺត្រូវតែអាចប្រើប្រាស់បានជាមួយនឹងអេក្រង់ប្រភេទ Super Retina របស់ iPhone X។”

គួរបញ្ជាក់ផងដែរថា បើទោះជាមានសេចក្ដីថ្លែងការនេះពិតមែន តែក្រុមហ៊ុន Apple នៅមិនទាន់បង្ហាញពីកាលបរិច្ឆេតជាក់លាក់នៃការដាក់ឲ្យប្រើប្រាស់កម្មវិធីទាំងនោះសម្រាប់ iPhone X នៅឡើយទេ។ វាពិតជារឿងដ៏អាក្រក់មួយសម្រាប់អ្នកដែលជាម្ចាស់ iPhone X ព្រោះ ខ្លួនកំពុងប្រើប្រាស់ iPhone កំពូលតែបែរជាមិនអាចប្រើប្រាស់កម្មវិធីមួយចំនួនធំបានទៅវិញ។

Fu

ខ្មែរណូត

ប្រភព៖ idownloadblog

Share This Post: