គួរឲ្យសសើរមែន! កញ្ញា Naka Chea បានក្លាយជា Influencer ខ្មែរដំបូងបង្អស់ដែលបានផ្សព្វផ្សាយឲ្យផលិតផលអន្តរជាតិ Machi Machi នៅទីក្រុងប៉ារីស
ជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយដែលកាលពីពេលថ្មីៗនេះ Influencer ខ្មែរមួយរូបបានក្លាយជា Influencer ដំបូងគេបង្អស់នៅកម្ពុជាដែលត្រូវបានក្រុមហ៊ុនតែគុជ Machi Machi បានអញ្ជើញឲ្យធ្វើការផ្សព្វផ្សាយផលិតផលនៅទីក្រុងប៉ារីសប្រទេសបារាំង។ កញ្ញា ជា ថាណាកា ដែលមានឈ្មោះកាត់ថា ណាកា ជា ជានិស្សិតនៅប្រទេសស្វីស ហើយក៏ជា Influencer មួយរូបក្នុងបណ្តាញ Instagram ដែលកំពុងទទួលបានការគាំទ្រខ្លាំងផងដែរ តាមរយៈការថតរូបសន្លឹក និង video បែប Lifestyle។

យោងតាមបទសម្ភាសន៍របស់ Influencer រូបនេះបានប្រាប់មកកាន់ក្រុមការងារ Khmernote ថា ជាក្ដីរំភើប និងជាមោទនភាពមួយសម្រាប់នាង ដែលបានក្លាយជាអ្នកផ្សព្វផ្សាយឲ្យប្រ៊េនអន្តរជាតិដែលមានវត្តមាននៅក្នុងប្រទេសជាច្រើន រួមទាំងសាខារាប់មិនអស់មិនថានៅប៉ែក អាស៊ី អឺរ៉ុប និង វេស្ទើន ដែលរៀបរាប់ត្រួសៗមានដូចជា៖ ប្រទេសតៃវ៉ាន កូរ៉េ ជប៉ុន ម៉ាឡេស៊ី ចិន ថៃ ហុងកុង ឥណ្ឌូនេស៊ី សិង្ហបុរី បារាំង អង់គ្លេស អ៉ីតាលី ស៊ុយអែត អាឡឺម៉ង់ កាណាដា អូស្រ្តាលី និងអាមេរិក។

កញ្ញា បានទម្លាយការពិតថា មុនពេលក្លាយជាអ្នកផ្សព្វផ្សាយរបស់ Machi Machi នាងគឺជាហ្វេនរបស់ប្រ៊េននេះ ដែលគ្រប់ពេលធ្វើដំណើរទៅបរទេសមិនដែលរំលងនោះទេ ទោះជាពេលខ្លះត្រូវតំរង់ជួរក្នុងចំណោមមនុស្សជាច្រើនក៏ដោយ ព្រោះតែជាប់ចិត្តនិងរសជាតិនៅ Machi Machi សឹងគ្រប់ភេសជ្ជៈ តែអ្វីដែលនាងនឹកចង់ញុំាមិនភ្លេចសោះនោះគឺ Black milk tea with crime brûlée និង Fresh strawberry milk with Panna cotta។ អ្វីដែលរំភើបខ្លាំងជាងនេះនោះ គឺកញ្ញា ស្រលាញ់ប្រ៊េន Machi Machi ហើយនាងក៏រឹតតែពេញចិត្តនៅពេលដែលនាងបានធ្វើការជាមួយក្រុមការងាររបស់ Machi Machi ដោយផ្ទាល់ ជាពិសេសបានកាន់នូវប្រ៊េនដូចទៅនឹងអាយដលរបស់នាងដែលនាងស្រលាញ់តាំងពីតូច គឺលោក Jay Chou។


ក្នុងនាមជាអ្នកចូលចិត្តប្រភេទ milk tea ខ្លាំង កញ្ញា ណាកា ធានាថា Machi Machi គឺពិសេស ហើយប្លែកមិនធ្លាប់មានដោយសារ ភាពទាក់ភ្នែកខ្លាំងចំពោះការតុបតែងលើភេសជ្ជៈយ៉ាងពិសេស ទាន់សម័យ ភាព unique តែមួយគ្មានពីរដែលមានតែនៅ Machi Machi តែប៉ុណ្ណោះ។ ឯរសជាតិវិញរៀបរាប់មិនត្រូវទេ គឺថ្មី ហើយប្លែក ឆ្ងាញ់ ស្រស់ៗជាប់ចិត្ត ទាល់តែសាកខ្លួនឯងទើបដឹង ព្រោះប្រើប្រាស់គ្រឿងផ្សំគុណភាពល្អៗ ប្រភេទផ្លែឈើវិញ គឺស្រស់ៗពីធម្មជាតិមិនមានការថែមពណ័ ក្លិន រឺផលប៉ះពាល់ដល់សុខភាពនោះទេ។ បន្ថែមពីនេះការវេចខ្ចប់ មានលក្ខណៈរឹតតែពិសេស ហើយប្លែកមែនទែន ធ្វើឲ្យភេសជ្ជៈមើលទៅស្រស់ៗ ទាក់ចិត្តដែលគា្រន់តែឃើញការវេចខ្ចប់ មិនត្រឹមតែចង់ញ៉ាំប៉ុណ្ណោះទេ តែក៏ចង់ថតរូបស្អាតៗជាមួយ Machi Machi ផងដែរ និយាយរួមទៅធ្វើឲ្យយើងនឹកដល់ Machi Machi មុនគេនៅពេលណាដែលយើងញ៉ាំ Milk tea៕








