ត្បូងពណ៌មានតម្លៃល្អបំផុត បានចាប់ផ្ដើមបង្ហាញរូបរាងនៅក្នុងសម្ភារៈអលង្ការដ៏ប្រណិតរបស់ Bentley
ដូចប្រវត្តិផ្នែក bespoke Mulliner របស់ Bentley ដែរ ដែលចាប់ផ្ដើមពីទសវត្សឆ្នាំ 1500, Heinz Mayer មានទំនាក់ទំនងយ៉ាងជ្រៅ និងរាប់សតវត្សជាមួយនឹងប្រវត្តិត្បូងមានតម្លៃនៃក្រុង Idar-Oberstein។ ទាំងអស់ គឺបានចាប់ផ្ដើមជាមួយនឹងអ្នកច្នៃថ្មកែវ Johannes Becker នៅពេលដែលគាត់បានចាប់ផ្ដើមអាជីវកម្មជាលក្ខណៈគ្រួសារនៅក្នុងឆ្នាំ 1599។ ដូច្នេះឬសគល់នៃម៉ាកសញ្ញាទាំងពីរបានរីកសាយភាយអស់រយៈពេលជិត 500ឆ្នាំ តាមរយៈទឹកដៃ បទពិសោធន៍ និងមរត៌ក។ ត្បូងកម្រផ្ដល់នូវពន្លឺពណ៌ភ្លឺចង្ចែងដល់សម្ភារៈអលង្ការដ៏ប្រណិតរបស់ BENTLEY

– ត្បូងពណ៌មានតម្លៃល្អបំផុតបានចាប់ផ្ដើមបង្ហាញរូបរាងនៅក្នុងសម្ភារៈអលង្ការដ៏ប្រណិតរបស់ Bentley។
– ត្បូងដ៏ភ្លឺចង្ចែងពីជុំវិញពិភពលោកបានបង្ហាញនៅក្នុងជម្រើសប្រភេទពណ៌ថ្នាំនៅក្នុងខ្សែសង្វាក់ម៉ូដែលរបស់ Bentley។
– ពណ៌លឿង ទឹកក្រូច និងស៊ីជម្ពូនៃត្បូងកណ្តៀង Padparadscha និងត្បូងទទឹម Mandarin រួមចំណែកផ្ដល់នូវគុណភាពភ្លឺយ៉ាងពិសេសដល់ Bacalar ក្នុងខណៈដែលពណ៌វីយ៉ូឡេត ស្វាយ និងខៀវនៃត្បូងតង់ហ្សាណៃ (tanzanites) គឺ reminiscent នៃពណ៌ថ្នាំ Sequin Blues ជានិមិត្តរូបរបស់ Bentley។
– អ្នកច្នៃ ឌីហ្សាញ និងតំឡើងដ៏ប៉ិនប្រសប់នៅក្នុងពិភពត្បូងប្រណិតៗមានទឹកដៃ និងជំនាញជាគំរូដូចដែលឃើញមាននៅក្នុងគ្រួសារ Bentley ក្នុងក្រុង Crewe ដែរ។
– ដើម្បីស្វែងយល់បន្ថែមអំពីកម្រោងគ្រឿងអលង្ការត្បូងមានតម្លៃរបស់ Bentley សូមចូលទៅកាន់ https://bentley-jewellery.com/collections/bentley-precious-gemstone-collection/
(ទីក្រុង Crewe)៖ ការបញ្ចូលត្បូងពណ៌ទៅក្នុងកម្រងគ្រឿងអលង្ការរបស់ Bentley នាំមកនូវវិមាត្រថ្មីដល់គ្រឿងអលង្ការប្រណិតៗដែលប្រើប្រាស់ដោយស្រ្តីអភិជនជុំវិញពិភពលោក។ ពណ៌ផ្សេងៗគ្នាជាច្រើននៅក្នុងកម្រងគ្រឿងអលង្ការប្រណិតឆ្លុះបង្ហាញនូវពណ៌ថ្នាំខាងក្រៅជាច្រើនដែលមានផ្ដល់ជូនសម្រាប់អតិថិជនរបស់ Bentley។

ត្បូងពណ៌ដ៏មានតម្លៃត្រូវបានជ្រើសរើស កាត់ និងប៉ូលានៅរោងចក្រ Heinz Mayer ដែលជាដៃគូគ្រឿងអលង្ការរបស់ Bentley ក្នុងទីក្រុង Idar-Oberstein ដែលល្បីល្បាញទូទាំងពិភពលោកថាជាមជ្ឈមណ្ឌលនៃពិភពត្បូងមានតម្លៃ។ សិប្បករប្រកបដោយជំនាញខ្ពស់បង្កើតនូវគ្រឿងអលង្ការប្រណិតតាមស្ដង់ដារដែលបំពេញសេចក្ដីពេញចិត្តរបស់អតិថិជនសំខាន់ៗបំផុត។ ការស្រមើស្រមៃរបស់ពួកគេអាចបម្លែងទៅជាទម្រង់ និងពណ៌តុបតែងយ៉ាងស្រស់ស្អាត។ ការប្រើប្រាស់ពណ៌ថ្មីនៅក្នុងកម្រងពណ៌គឺស្របគ្នាទៅនឹងនឹងការផ្ដោតរបស់ Bentley ទៅលើប្រភេទថ្នាំ និងផ្ទៃលើដែលអតិថិជនអាចកែតម្រូវលើរថយន្ដរបស់ពួកគេ ឬធ្វើការងារជាមួយនឹងក្រុមអ្នកឯកទេសក្នុងការលាបម៉ូដែលថ្មីរបស់ពួកគេដោយពណ៌ bespoke និងសម្ភារៈតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ដូចជាត្បូងពណ៌កម្រដែរ ការងារថ្នាំលាបអាចដើរតួនាទីដ៏សំខាន់នៅក្នុងការធ្វើឲ្យរថយន្ដឆ្លុះបញ្ចាំងអំពីចំណង់ចំណូលចិត្ត និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនពិតប្រាកដ។

ពណ៌ Sequin Blue ដ៏ល្បីល្បាញរបស់ Bentley – យកលំនាំតាមសេគីនពីរ៉ូបពណ៌ខៀវ – ត្រូវបានរៀបចំឡើងនៅក្នុងឆ្នាំ 1996 ជាមួយនឹងការបន្សំនៃសមាសភាគជាតិពណ៌ដោយប្រើប្រាស់មីកាខៀវ។ វានៅតែជាជម្រើសដ៏ពេញនិយម និងជាការបង្ហាញអំពីអ្វីដែលធម្មជាតិផ្ដល់ឲ្យក្នុងទម្រង់ជាត្បូងតង់ហ្សានីតដ៏មានតម្លៃ។ នេះគឺជាគឺជាត្បូងដែលគេចង់បានបំផុតមានពណ៌វីយ៉ូឡេត-ស្វាយ-ខៀវ ដែលប្រភពនាពេលបច្ចុប្បន្នមានតែនៅក្បែរ Mount Kilimanjaro នៅក្នុងប្រទេសតង់សានីភាគខាងជើងប៉ុណ្ណោះ។

រឹតតែកម្រទៅទៀតនៅក្នុងចំណោមត្បូងគឺត្បូង Padparadscha ដែលប្រែពណ៌ពីលឿងទៅស៊ីជម្ពូរាងទឹកក្រូច និងរួមជាមួយនឹងត្បូងទទឹម គឺជាផ្នែកមួយនៃក្រុមរ៉ែ corundum។ ភាពកម្រ និងសុទ្ធនៃពណ៌របស់ត្បូងដូចគ្នាទៅនឹងទឹកថ្នាំមានផ្ទៃមុខច្រើននៃម៉ូដែល Bacalar ចំនួនមានត្រឹមតែ 12 រថយន្តរបស់ Bentley ដែលបានបញ្ចេញនៅដើមឆ្នាំនេះក្នុងក្រុង Crewe។ ទឹកថ្នាំក៏អាចប្រៀបធៀបជាមួយនឹងត្បូងទទឹម Mandarin ដ៏ភ្លឺ ពណ៌ទឹកក្រូចឆើតដែលដែលត្រូវបានហៅថា ‘ទឹកក្រូចហ្វាន់តា’ ផងដែរ។ ត្បូងនេះគឺកម្រ និងមានតម្លៃណាស់ ហើយឃើញមានតែនៅក្នុងកំណកពីរបីក្នុងទ្វីបអាហ្វ្រិកតែប៉ុណ្ណោះ ជាពិសេសនៅក្នុងប្រទេសនីហ្ស៊េរីយ៉ា និងប្រទេសណាមីប៊ី។
Maria Mulder ប្រធានផ្នែកពណ៌ និងរឹមរបស់ Bentley បានលើកឡើងថា ការស្រាវជ្រាវបង្ហាញថាមានទំនាក់ទំនងយ៉ាងជ្រៅរវាងពណ៌ និងអារម្មណ៍ផ្ទាល់ខ្លួន។ Mulder មានប្រសាសន៍ថា ‘ពណ៌មានឥទ្ធិពលទៅលើអារម្មណ៍’។ ‘មានភាពខុសគ្នាស្ដួចស្ដើងដែលផ្លាស់ប្ដូរនៅរៀងរាល់ឆ្នាំក្នុងរវាងប៉ាឡែតដែលយើងប្រើប្រាស់។ ស្ថានភាពបរិស្ថាន និងសង្គមដែលយើងរស់នៅក៏មានឥទ្ធិពលផងដែរ ដូច្នេះពេលនេះយើងកំពុងមើលឃើញភាពលេចជាង មិនមែនភាពណឺតនាថ្មីៗនេះ ឬគ្រាន់តែពណ៌សខ្មៅរបស់រថយន្តក្នុងពាក់កណ្តាលទសវត្សឆ្នាំ 1990 នោះទេ។

ត្រឹមតែជាមួយនឹងត្បូងពណ៌ វាជួយឲ្យអ្នកជំនាញបង្កើតបាននូវពណ៌យ៉ាងល្អឥតខ្ចោះ។ Mulder មានប្រសាសន៍ថា ‘សមត្ថភាពរបស់យើងក្នុងការប្រើប្រាស់ថ្នាំពណ៌ដើម្បីកំណត់ចេញនូវខ្សែបន្ទាត់ និងទ្រង់ទ្រាយរបស់រថយន្ដគឺជាជំនាញស្រដៀងគ្នាដែលបានប្រើប្រាស់ដោយអ្នកកាត់ច្នៃត្បូងដូច្នេះដែរ។’ ‘នៅក្នុងទម្រង់ឆៅរបស់ខ្លួន ត្បូងមិនបង្ហាញឲ្យឃើញសម្រស់របស់វាអស់ទេ ប៉ុន្តែជាមួយនឹងអ្នកច្នៃជំនាញ ភ្លើង និងពន្លឺនៅក្នុងត្បូងនឹងលេចចេញមកក្រៅ។ ពណ៌ថ្នាំចាំបាច់ត្រូវមានភាពស្ថិតស្ថេររបស់វា ដូចគ្នាទៅនឹងភាពស្ថិតស្ថេរនៃពណ៌របស់ត្បូងដែរ។ ពណ៌ថ្នាំខាងក្រៅរបស់យើងនឹងមានភាពសុទ្ធ និងភាពពីធម្មជាតិរបស់វាជានិច្ច ពីព្រោះស្រទាប់ស្រោបចុងក្រោយនឹងការពារវា។’
ទំនាក់ទំនង និងភាពស្រដៀងគ្នាជាប្រវត្តិសាស្រ្ត
ត្បូងក្រុង Idar-Oberstein មានប្រវត្តិសាស្រ្ដរបស់វាតាំងពីសម័យរ៉ូម៉ាំងម៉្លេះ។ តំបន់នៅព័ទ្ធជុំវិញក្រុង Idar-Oberstein តូចមួយ ស្ថិតនៅក្នុងជួរភ្នំ Hunsrück នៃ Rhineland-Palatinate នៃប្រទេសអាល្លឺម៉ង់ភាគខាងលិច ធ្លាប់ជាមជ្ឈមណ្ឌលនៃការកាត់ កែច្នៃ និងប៉ូលាថ្មកែវថ្មកែវ និងត្បូងមានតម្លៃផ្សេងទៀតអស់រយៈពេលជាង 500 ឆ្នាំ។

ក្នុងខណៈដែលអាជីវកម្មត្បូងនៅក្នុងក្រុង Idar-Oberstein បានចាប់ផ្ដើមរីកចម្រើន ពាណិជ្ជករក្នុងស្រុកបានធ្វើដំណើរជុំវិញពិភពលោកដើម្បីស្វែងរកត្បូងដែលល្អបំផុត និងលក់ផលិតផលរបស់ពួកគេដល់អ្នកលក់រាយគ្រឿងអលង្ការប្រណិតៗបំផុតក្នុងពិភពលោក។ អ្នកកែច្នៃ និងសិប្បករត្បូងពីជំនាន់មួយទៅជំនាន់មួយសិក្សាជំនាញដែលបានផ្ទេរពីម្នាក់ទៅម្នាក់នៅក្នុងគ្រួសារផ្ទាល់របស់ពួកគេ រួចបន្ថែមគំនិតកែលម្អ និងនវានុវត្តន៍ផ្ទាល់របស់ពួកគេ។
នៅក្នុងឆ្នាំ 1855 គ្រួសារ Mayerគឺជាអ្នកនាំមុខគេក្នុងចំណោមអ្នកនាំមុខផ្សេងទៀតដែលបានផ្លាស់ទីទៅកាន់ប្រេស៊ីលដើម្បីរុករករ៉ែត្បូងមានតម្លៃថ្មី ហើយបានផ្ញើត្រឡប់វិញនូវត្បូងដ៏ប្រណិតៗសម្រាប់កែច្នៃនៅក្នុងក្រុង Idar-Oberstein បន្ទាប់ពីរ៉ែត្បូងក្នុងស្រុកបានក្សោះ។ ការនេះបានធ្វើឲ្យក្រុង Idar-Oberstein ទទួលបាននូវការរីកចម្រើនថ្មីនៅពាក់កណ្ដាលសតវត្សក្រោយមកទៀត។ តំបន់នេះបានរីកចម្រើនឡើងវិញ ហើយឧស្សាហកម្មបានរីកកាន់តែធំឡើងៗដែលមិនធ្លាប់មានពីមុនមក។
បណ្ដុះនៃជំនាញ និងចំណេះដឹងបានបន្តអភិវឌ្ឍទៅមុខ។ Idar-Oberstein នៅតែជាទីកន្លែងមួយក្នុងចំណោមទីកន្លែងសំខាន់បំផុតក្នុងពិភពលោកសម្រាប់អ្នកច្នៃត្បូង និងអ្នកផលិតគ្រឿងអលង្ការ។ អ្នកច្នៃត្បូងជំនាន់ថ្មីបានអភិវឌ្ឍបច្ចេកទេស និងបច្ចេកវិទ្យាទំនើបៗមួយចំនួននៅក្នុងពិភពលោកនេះ ដែលជួយឲ្យតំបន់នេះរក្សាបាននូវកេរ្តិ៍ឈ្មោះរបស់ខ្លួនជាកម្លាំងនាំមុខគេនៅក្នុងការច្នៃត្បូងមានតម្លៃ។

ការបន្ថែមថ្មីនូវត្បូងពណ៌ទៅក្នុងប្រភេទគ្រឿងអលង្ការរបស់ Bentley ពេលនេះ នឹងផ្តល់ជូនអតិថិជននូវជម្រើសមួយផ្សេងទៀតក្នុងការតុបតែងលម្អដែលឆ្លុះបញ្ចាំងអំពីបុគ្គលិកលក្ខណៈរបស់ពួកគេ។ ដូចការប្រើប្រាស់របស់ Bentley នូវពណ៌ និងប្រសិទ្ធភាពថ្នាំនៅក្នុងប្រភេទម៉ូដែលរបស់ខ្លួនដែរ ត្បូងពណ៌នឹងបន្ថែមនូវវិមាត្រផ្នែកអារម្មណ៍ ភាពផ្តាច់មុខ និងភាពពិសេសដល់ទម្រង់នៃភាពប្រណិតផ្ទាល់ខ្លួន។
ត្បូងមានតម្លៃដែលត្រូវបានបញ្ចូលទៅក្នុងកម្រងគ្រឿងអលង្ការរបស់ Bentley រួមមាន:
• ក្រហម – ត្បូងទទឹម និង Tourmaline
• ខៀវ- ត្បូងកណ្ដៀង ត្បូងតង់ហ្សានីត ត្បូងមរកត និង Tourmaline
• បៃតង- ត្បូងមរកត Tsavorite និង Tourmaline
• ក្រូច – Padparadscha, ត្បូងកណ្ដៀង និងត្បូងទទឹម Mandarin

តម្លៃ : តម្លៃសម្រាប់គ្រឿងអលង្ការត្បូងមានតម្លៃរបស់ Bentley គឺចាប់ពី €6000
សម្រាប់ព័ត៌មានបន្ថែមអំពីកម្រងគ្រឿងអលង្ការរបស់ Bentley សូមចូលទៅកាន់ www.bentley-jewellery.com ឬ ទំនាក់ទំនង info@bentley-jewellery.com។
Bentley Motor គឺជាម៉ាកយីហោរថយន្ដប្រណិតដែលមានការពេញនិយមបំផុតនៅក្នុងពិភពលោក។ ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនស្ថិតនៅក្នុងក្រុង Crewe ជាទីកន្លែងដែលប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុនមាននៅទីនោះ រាប់បញ្ចូលទាំង ការរៀបចំម៉ូតរចនា R&D វិស្វកម្ម Mulliner និងផលិតកម្មនៃខ្សែសង្វាក់ម៉ូដែលបីរបស់ក្រុមហ៊ុន Continental, Flying Spur និង Bentayga។ បន្សំរវាងហត្ថកោសល្យដ៏ប្រណិតដោយប្រើប្រាស់ជំនាញដែលបានផ្ទេរពីជាច្រើនជំនាន់ រួមជាមួយនឹងជំនាញវិស្វកម្ម និងបច្ចេកវិទ្យាដ៏ទំនើបគឺជាលក្ខណៈពិសេសមានតែមួយរបស់រថយន្ដប្រណិតចក្រភពអង់គ្លេសដូចជា Bentley។ វាក៏ជាគំរូនៃការផលិតប្រកបដោយគុណតម្លៃខ្ពស់របស់ចក្រភពអង់គ្លេសយ៉ាងល្អបំផុតផងដែរ។ Bentley មានបុគ្គលិកបម្រើការប្រហែល 4,000 នាក់នៅក្រុង Crewe។


