ចង់ដឹងទេថាតើ Huawei P20 និង P20 Plus ដែលមានកាមេរ៉ាក្រោយដល់ទៅ3 និងក្បាលទំពែកត្រូវការថាមពលថ្មប៉ុន្មានដើម្បីដំណើរការ?
- February 20, 2018
Huawei គឺជាមួយក្នុងចំណោមក្រុមហ៊ុនធំៗផ្សេងទៀតដែលត្រៀមខ្លួនរួចជាស្រេចក្នុងព្រឹត្តិការណ៍ MWC 2018 ដែលនឹងមិនដល់ក្នុងសប្ដាហ៍នេះ។ ប៉ុន្ដែ សម្រាប់ព្រឹត្តិការណ៍នេះដែរ ក្រុមហ៊ុន Huawei នឹងមិនដាក់បង្ហាញកំពូលស្មាតហ្វូនត្រកូល P របស់ខ្លួនទេ ពោលគឺកំពូលស្មាតហ្វូន P20 និង P20 Plus នឹងត្រូវបានដាក់តាំងបង្ហាញនាថ្ងៃទី27 ខែមិនា ឯណោះ។ ហើយសម្រាប់ពេលវេលាដែលនៅសេសសល់ យើងនៅតែទទួលបានការបែកធ្លាយទាក់ទងទៅនឹងស្មាតហ្វូនកំពូលនេះដដែល។

សម្រាប់ថ្ងៃនេះ ការបែកធ្លាយដែលយើងទទួលបានគឺទាក់ទងទៅនឹងថាមពលថ្ម ដោយចំពោះ Huawei P20 គឺមានទំហំ 3,200mAh និង 4,000mAh សម្រាប់ P20 Plus។ ស្របពេលជាមួយគ្នានេះដែរ សម្រាប់បន្ទះឈីបដែលក្រុមហ៊ុន Huawei នឹងបំពាក់លើកំពូលស្មាតហ្វូនខ្លួននេះគឺប្រភេទ Kirin 970 ជាមួយនឹងអេក្រង់ប្រភេទ OLED ដែលមានភ្ជាប់មកជាមួយនឹងមុខងារ Always-on ផងដែរ។

Fu
ខ្មែរណូត
ប្រភព៖ phonearena
- Share This Post:






