ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Bose ប្រកាសចេញលក់កាសថ្មីដែលមានតម្លៃរហូតដល់ទៅ $250 ឯណោះ ប៉ុន្ដែមិនមែនសម្រាប់ស្ដាប់តន្ត្រីទេ គឺ…

    BY Khmernote Media June 22, 2018
    Bose ប្រកាសចេញលក់កាសថ្មីដែលមានតម្លៃរហូតដល់ទៅ $250 ឯណោះ ប៉ុន្ដែមិនមែនសម្រាប់ស្ដាប់តន្ត្រីទេ គឺ…

    Bose គឺជាក្រុមហ៊ុនលក់ផលិតផលកាសដែលមានតម្លៃរហូតដល់ទៅ $300 មុនពេលវត្តមានរបស់ក្រុមហ៊ុន Beat ចូលមកដល់។ ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ Bose បានសម្រេចចេញលក់ផលិតផលកាសថ្មីមួយគូទៀតហើយ ប៉ុន្ដែហាក់ដូចជាមិនមែនសម្រាប់ស្ដាប់តន្ត្រីទេ គឺសម្រាប់ប្រើពេលគេងទៅវិញ។

    ទាក់ទងទៅនឹងកាសដែលប្រើក្នុងពេលគេងនេះ មានសមត្ថភាពអាចចាក់ភ្លេងដើម្បីជួយលុបបំបាត់សម្លេងរំខាន និងជួយអ្នកឲ្យគេងបានយ៉ាងស្រួល។ វាមានឈ្មោះថា Sleepbuds ហើយមិនប្រើខ្សែនោះទេ ឯរចនាបទគឺផលិតឡើងដើម្បីឲ្យអ្នកពាក់គេងពេលយប់បានដោយគ្មានការរំខាន។ គួរបញ្ជាក់ផងដែរថា ផលិតផលកាសពាក់ពេលយប់របស់ក្រុមហ៊ុន Bose នេះមានទម្ងន់ត្រឹម 1.4ក្រាមប៉ុណ្ណោះ។

    ដូចទៅនឹងអ្វីដែលអ្នកធ្លាប់ដឹងហើយថា Bose គឺជាក្រុមហ៊ុនធំមួយដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាកាត់សម្លេងរំខានផងដែរ។ មិនតែប៉ុណ្ណោះ Sleepbuds មានផ្ទុកភ្លេងដែលធ្វើឲ្យយើងស្ងប់ចិត្តទាំង10 និងអាចប្រើបានរហូតដល់ 16ម៉ោងសម្រាប់ការសាកថ្មពេញ។ ទាក់ទងទៅនឹងភ្លេងដែលធ្វើឲ្យចិត្តស្ងប់គឺមានដូចជាសម្លេងទឹកហូរ រលកសមុទ្រ ខ្យល់ និងសម្លេងបែបជនបទផងដែរ។

    Sleepbuds ប្រើប្រាស់អង់តែនតូចមួយដើម្បីភ្ជាប់ទៅនឹងស្មាតហ្វូន ដូចនេះអ្នកអាចផ្លាស់ប្ដូរការកំណត់ ក៏ដូចជាភ្លេងផងដែរ។ ក្រុមហ៊ុន Bose បាននិយាយថា ផលិតផលកាសសម្រេចពាក់ពេលគេងថ្មីនេះមិនអាចចាក់តន្ត្រីបានឡើយ ព្រោះឧបករណ៍បំពងសម្លេងក្នុងនោះមានសភាពតូច និងថាមពលថ្មមិនអាចផ្គត់ផ្គង់បានយូរឡើយប្រសិនបើចាក់តន្ត្រី។

    Fu

    ប្រភព៖ bgr

    Share This Post:
    MPO4D jitutoto mpo4d Mpoplay