បច្ចេកវិទ្យា

ព្រោះតែហេតុផលទាំងនេះទើប OPPO A93 ក្លាយជាជម្រើសរបស់ Gamers មួយចំនួនក្នុងប្រទេសកម្ពុជា!

BY
Liny Chan
November 19, 2020

បច្ចុប្បន្ននេះសង្កេតឃើញថា ការលេងហ្គេមនៅលើទូរស័ព្ទដៃពិតជាទទួលបានការពេញនិយមខ្លាំងមែនទែន ពិសេសក្នុងស្រទាប់មិត្តៗយុវវ័យ។ ក្នុងនោះផងដែរ ហ្គេមដែលកំពុងផ្ទុះខ្លាំងគឺមានដូចជា Mobile Legend, PUBG, League of Legends, AOG Mobile, Free Fire ព្រមទាំងហ្គេមល្បីៗជាច្រើនទៀត។

ហើយបើនិយាយពីអ្នកលេងហ្គេម (Gamer) ល្បីៗ និងមានជំនាញលេងហ្គេមបានល្អគឺមានដូចជា Paragon, Harada Miki, Mengly, Sdach Game, KaKa 42, KBeeZ, Kelvin MK និង Sento ជាដើម។ អ្វីដែលកាន់តែពិសេស រាល់ពេលលេងហ្គេមម្តងៗពួកគេតែងតែ Livestream ដើម្បីទទួលបានប្រជាប្រិយភាពឲ្យកាន់តែខ្លាំងឡើងៗរហូតដល់រាប់ពាន់ Online Watch រាប់ពាន់ Likes, Comments និងឈានដល់ 150-200K Views ឯណ្ណោះ។ មិនតែប៉ុណ្ណោះ Gamers ទាំងនេះតែងតែលេចមុខក្នុងការប្រកួតហ្គេមធំៗស្ទើរតែគ្រប់កម្មវិធីតែម្តង ជាក់ស្តែងការប្រកួតធំកន្លងមកដូចជា Rule of Survival, Mobile Legend, PUBG និងការប្រកួតហ្គេមថ្មី AOG Mobile ដែលទើបនឹងចាប់ផ្តើម។ ជាងនេះទៅទៀត Gamers ក៏រកចំណូលបានច្រើនពីការ Live Stream ប្រចាំថ្ងៃឲ្យក្រុមហ៊ុន Games ល្បីៗនិងការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងអំឡុងពេល Live ដោយការ Send Stars Support និងលក់ Skin Hero ជាដើម។

តួយ៉ាង មួយរយៈចុងក្រោយនេះកាន់តែប្លែកដោយសារឃើញថា Gamers ជាច្រើនរូបបានបង្វែរអារម្មណ៍យកស្មាតហ្វូនម៉ូដែល OPPO A93 លេងហ្គេមអូស Rank យ៉ាងស្វិតស្វាញពិសេស Live Stream ដាច់យប់ស្ទើរគ្រប់ៗគ្នាតែម្តង ។
នេះបើយោងតាមសម្តីរបស់អ្នកលេងហ្គេមលោក Kaka 42 បាននិយាយថា “យើងមើលឃើញថា Frame Rate Game ពិតជា Smooth មែនទែន លេងហ្គេមម៉ាឆ្អែត ល្បឿនលឿនរលូន Mediatek HelioP95 បន្ថែមជាមួយ RAM 8GB + ROM 128GB ល្បឿនលឿន ក្រាហ្វិកស្រ្គីនរលូនល្អ ថ្មមិនសូវក្តៅពេលកំពុងលេង ហើយថ្មកាន់បានយូរ”។

ទន្ទឹមនឹងគ្នាផងដែរ Paragon បានលើកឡើងថា “ខ្ញុំមិននឹកស្មានថា OPPO A93 អាចលេងហ្គេមបានរលូន និងមានរាងស្តើងស្រាលកាន់លេងយ៉ាងស្រួលមិនចុកដៃ។ បើមើលតម្លៃហួសពីការស្មានត្រឹមតែ 309$ មិនងាយរកទេអាចនិយាយបានថា ជាស្មាតហ្វូនហ្គេមល្អបំផុត អូស Rank បានលឿនជាមួយនឹង Frame Rate រលូនមិនទាក់ ធានាវៃឈ្នះ និងទទួលបាន MVP ទៀតផង”។

លោកអ្នកប្រាកដជាមានចម្ងល់ហើយមែនទេ? ហេតុអ្វី OPPO A93 ក្លាយជាជម្រើសដ៏ល្អរបស់ Gamers? កម្លាំងល្បឿន និងថាមពលថ្ម៖ OPPO A93 មានទាំងសមត្ថភាពខ្លាំងរលូន ពិសេសអាចលេងហ្គេមល្បីៗរួមមាន Mobile Legend, PUBG, League of Legends ជាមួយនឹងបន្ទះឈីប MediaTek HelioP95 គួបផ្សំជាមួយនឹង RAM 8GB + ROM 128GB ជាមួយនឹងថាមពលថ្ម 4000mAh បំពាក់បច្ចេកវិទ្យាសាកថ្មរហ័ស 18W ។
អេក្រង់៖ OPPO A93 ជាស្មាតហ្វូនអេក្រង់ភ្លោះមុខ 6.43” Super AMOLED ដែលបង្ហាញនូវកម្រិតរូបភាពភ្លឺច្បាស់ ងាយស្រួលក្នុងការលេងហ្គេម និងរលូនដោយមិនប៉ះពាល់ដល់សុខភាពភ្នែក ថែមទាំងទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ទៀតផង។

រូបរាង៖ OPPO A93 ឌីហ្សាញប្លែក កម្រាស់ក៏ស្តើង 7.48mm កាន់លើដៃធានាថាស៊ីវិល័យ លេចធ្លោ លេងហ្គេមមិនចុកដៃ ពិសេសអាចស្កេនក្រយៅដៃលើអេក្រង់លឿនក្នុងរយៈពេល 0.3 វិនាទីថែមទៀត។ ព្រោះតែហេតុផលពិសេសៗនេះហើយទើប OPPO ម៉ូដែល A93 ក្លាយជាទីពេញនិយមខ្លាំងទូទាំងទ្វីបអាស៊ី ហើយវាមានតម្លៃត្រឹមតែ $309 តែប៉ុណ្ណោះជាមួយនឹងកាដូគាប់ចិត្តរួមមាន៖ កាដូកាបូបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណេតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54)។ តោះ! ត្រៀមជិតចូលឆ្នាំ 2021 គួរស្វែងរកអ្វីដែលថ្មី ប្លែក លេចធ្លោជាមួយ OPPO A93 ទាំងអស់គ្នា។
ទូរស័ព្ទក៏អេម លេងហ្គេមញាក់សាច់ពិសេស Live Stream កប់ 3 ឬ 4 ម៉ោងស៊ីផុយ ឯតម្លៃក៏ត្រូវចិត្តជាមួយនឹងកាកាដូជាទីគប់ចិត្ត !

Share This Post: