ខ្មែរណូត

ស្វែងរក

  • ចំណេះដឹង

    ឱកាសមកដល់ហើយ បានទាំងជំនាញ បានទាំងថវិកា សម្រាប់ចំណាយក្នុងកំឡុងពេលរៀនទៀត!

    BY Khmernote Media November 19, 2020
    ឱកាសមកដល់ហើយ បានទាំងជំនាញ បានទាំងថវិកា សម្រាប់ចំណាយក្នុងកំឡុងពេលរៀនទៀត!

    វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានបង្ហោះដំណឹងពិសេសមួយ ដោយបានបញ្ជាក់ថា៖ ឱកាសមកដល់ហើយ បានទាំងជំនាញ បានទាំងថវិកា សម្រាប់ចំណាយក្នុងកំឡុងពេលរៀនទៀត!!! វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សូមប្រកាសជូនដំណឹងដល់បងប្អូនកម្មករនិយោជិត ដែលបានព្យួរការងារ និងបាត់បង់ការងារដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យបានជ្រាបថា៖វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានជ្រើសរើសសិក្ខាកាមឱ្យចូលរៀនលើមុខជំនាញចំនួន៩មុខជំនាញដូចខាងក្រោម÷

    ១.ធ្វើម្ហូបខ្មែរ
    ២.ធ្វើម្ហូបថៃ
    ៣.ឆុងកាហ្វេ និងភេសជ្ជៈ
    ៤.ដុតនំប័ុង
    ៥.ក្រឡុកស្រា
    ៦.កែសម្ផស្ស សំអាងកាយ និងសាឡន
    ៧.អ្នកគ្រប់គ្រងគេហកិច្ច
    ៨.ការកែច្នៃបន្លែ និងផ្លែឈើ
    ៩.ធុរកិច្ចទេសចរណ៍ និងសហគ្រិនភាព
    អត្ថប្រយោជន៍ដែលសិក្ខាកាមទទួលបានពីវគ្គបណ្តុះបណ្តាលរួមមាន៖
    -ទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១
    -ទទួលបានជំនាញច្បាស់លាស់
    -ទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០០,០០០រៀលក្នុង១ខែក្នុងរយៈពេល៤ខែ
    -ទទួលបានជំនាញទំនាក់ទំនង ការគ្រប់គ្រងពេលវេលា ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការសម្រចចិត្ត
    -ទទួលបានជោគជ័យ ដោយមានការផ្លាស់ប្តូរការគិត( change your thinking) ផ្លាស់ប្តូរផ្នត់គំនិត( Change your Mindset)
    ផ្លាស់ប្តូរចរិត( Change your Attitude) ផ្លាស់ប្តូរទម្លាប់(Change your Habits)
    -មានសមត្ថភាពធ្វើការ ដោយទទួលបានប្រាក់ខែសមរម្យ
    -អាចបើករកសុី (ធ្វើអាជីវកម្ម) ដោយខ្លួនឯងបាន ដោយក្នុងនោះចេះគ្រប់គ្រង បង្កើតយុទ្ឋសាស្រ្តទីផ្សារ គ្រប់គ្រងចំណូលចំណាយ….
    -និងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត
    សម្រាប់ព័ត៌មានបន្ថែម សូមអានខិតប័ណ្ណផ្សព្វផ្សាយខាងក្រោម។ សូមអរគុណ!!!!!!!

     

    Share This Post: